ព័ត៌មានអន្តរជាតិ

លោក Xi Jinping៖ មានស្បៀងក្នុងដៃ ទើបមិនភិតភ័យក្នុងចិត្ត កសិកម្មគឺជា ការងារធំជាងគេ លើលោកនេះតែម្តង

ការរីកត្បាតជម្ងឺកូវីដ១៩ បានស្រាប់តែផ្ទុះឡើង នៅទូទាំងពិភពលោក មានប្រទេសមួយចំនួន បានចាប់ផ្ដើមកំណត់ការនាំចេញកសិផល ដូចជាស្បៀងជាដើម ហើយក៏មានប្រទេសមួយចំនួនទៀត បានចលាចលដោយសារ តែខ្វះស្បៀងអាហារ។

បើប្រៀបធៀបនឹងប្រទេសផ្សេង ប្រទេសចិន បានរក្សាសុខសន្តិភាព និងមានរបៀបរាបរយក្នុងសង្គម ក្នុងនោះការផ្គត់ផ្គង់យ៉ាងនឹងនរ ខាងស្បៀងនិងកសិផលផ្សេងៗ ជាកត្តាដែលខ្វះមិនបាន។

កសិកម្ម និងស្បៀងជាគ្រឹះមូលដ្ឋាន របស់ជីវភាពប្រជាជន។ ប្រជាជនមានស្បៀងស្ដុកទុក មិនអត់ឃ្លាន ទើបស្ងប់ចិត្ត ទើបអាចមានកម្លាំងប្រយុទ្ធប្រឆាំង ជាមួយនឹងហានិភ័យគ្រប់បែបយ៉ាង។ តួនាទីសន្តិសុខស្បៀងអាហារ បានត្រូវបញ្ជាក់ច្បាស់ ក្នុងការគ្រប់គ្រងនិងបង្ការ ចំពោះការរីកត្បាតកូវីដ១៩ លើកនេះ។

មានតែធានាយ៉ាងពេញលេញ នូវសន្តិសុខស្បៀងអាហារនោះ ទើបអាចបង្កើនយ៉ាងជាក់ស្ដែង នូវសុខុមាលភាពប្រជាជន និងគាំពារសន្តិសុខប្រទេសចិន ជាយូរអង្វែង។

លោក Xi Jinping បានមានប្រសាសន៍ថា ចំពោះប្រទេសចិន ដែលជាប្រទេសធំ មានប្រជាជនចំនួន ១៤រយលាននាក់ តួនាទីមូលដ្ឋានរបស់កសិកម្ម មិនអាចត្រូវធ្វេសប្រហែស និងកាត់បន្ថយ នៅក្នុងកាលៈទេសៈណាមួយឡើយ។ ការដែលមានស្បៀងក្នុងដៃ ទើបមិនភិតភ័យក្នុងចិត្ត គឺជាសច្ចពិតគ្រប់កាលៈទេសៈ។

លោក Xi Jinping មានប្រសាសន៍ថា មានស្បៀងក្នុងដៃ ទើបមិនភិតភ័យក្នុងចិត្ត។ ខ្ញុំតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះផលិតកម្មស្បៀងអាហារ។ ពេលចុះទៅមូលដ្ឋានសិក្សាស្រាវជ្រាវ ខ្ញុំក៏តែងតែចុះទៅមើលដីស្រែដែរ។ កន្លងមក រដ្ឋាភិបាលមជ្ឈិមចិន បានដាក់ចេញវិធានការ និងគោលនយោបាយមួយចំនួន ដើម្បីគាំទ្រដល់ផលិតកម្មស្បៀងអាហារ មានគោលការណ៍ គឺធ្វើឱ្យប្រជាជនចិនកាន់ចានបាយយ៉ាងមាំ ក្នុងដៃខ្លួនឯង ពោលគឺធ្វើឱ្យកសិករដាំស្រូវរបស់ចិន មានចំនូល បានផលប្រយោជន៍ជាក់ស្ដែង និងជីវភាពរស់នៅ កាន់តែល្អប្រសើរឡើង៕

To Top