ព័ត៌មានអន្តរជាតិ

រុស្ស៊ីព្រមានហ្វាំងឡង់ ប្រឆាំងនឹងការបង្កើត មូលដ្ឋានយោធានៅព្រំដែន

បរទេស៖ អភិបាលក្រុង Lappeenranta ដែលជាទីក្រុងតូចមួយរបស់ប្រទេសហ្វាំងឡង់ នៅជិតព្រំដែនជាមួយប្រទេសរុស្ស៊ី នឹងដាក់ទីប្រជុំជនរបស់គាត់ នៅក្នុងទិដ្ឋភាពរបស់រុស្ស៊ីដោយ ធ្វើជាម្ចាស់ផ្ទះមូលដ្ឋានយោធាណាតូ។ នេះបើតាមការថ្លែងរបស់ប្រធានសភារដ្ឋ Duma របស់រុស្ស៊ី លោក Vyacheslav Volodin កាលពីថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Volodin បានធ្វើអត្ថាធិប្បាយលើរឿងមួយ ដែលត្រូវបានផ្សព្វផ្សាយដោយ ប្រព័ន្ធផ្សព្វផ្សាយហ្វាំងឡង់អំពី ទីក្រុងព្រំដែនដែលរំពឹងថានឹងមានការ កើនឡើងនៃការវិនិយោគ បន្ទាប់ពីប្រទេសនេះ ចូលរួមជាមួយប្លុកយោធាដែល ដឹកនាំដោយសហរដ្ឋអាមេរិក។ លោក Kimmo Jarva អភិបាលក្រុង Lappeenranta បានណែនាំថា ទីក្រុងរបស់គាត់ចង់ធ្វើជាម្ចាស់ផ្ទះមូលដ្ឋានយោធា។

ទូរទស្សន៍ហ្វាំងឡង់ Yle បានដកស្រង់សម្តីលោក Jarva ដោយនិយាយថា ការចូលជាសមាជិកអង្គការ NATO ជាផ្លូវការនឹងនាំមកនូវ “អារម្មណ៍សុវត្ថិភាព” ដល់ប្រជាជន និងអាជីវកម្មនៅក្នុងតំបន់ South Karelia ។ ប្រធានសភារដ្ឋ Duma របស់រុស្ស៊ីបាននិយាយថា លោកអភិបាលក្រុងមានការយល់ច្រឡំ អំពីរបៀបដែលសន្តិសុខដំណើរការ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធយោធា នឹងត្រូវកំណត់គោលដៅដំបូងគេ ប្រសិនបើជម្លោះរវាងប្រទេសទាំងពីរផ្ទុះឡើង។

លោក Volodin បានសរសេរនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ការធ្វើជាម្ចាស់ផ្ទះមូលដ្ឋានរបស់អង្គការណាតូ នឹងមិនការពារប្រទេសហ្វាំងឡង់ ឬស៊ុយអែតទេ។ ផ្ទុយទៅវិញ វានឹងបង្ហាញពីការវាយប្រហារ ចំពោះអ្នកស្រុកក្នុងទីក្រុងដែលមាន ហេដ្ឋារចនាសម្ព័ន្ធយោធាទាំងនោះ» ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top