ប៉េកាំង ៖ ឧបនាយករដ្ឋមន្ត្រីចិន លោក Liu He សមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន និងជាប្រធានភាគីចិន កិច្ចសន្ទនាសេដ្ឋកិច្ចទូលំទូលាយ នៃប្រទេសចិន-អាមេរិក បានរៀបចំការសន្ទនាតាមវីដេអូ ជាមួយរដ្ឋលេខាធិការ រតនាគារ Janet Yellen តាមសំណើលិខិត នៅព្រឹកថ្ងៃអង្គារនេះ ។
ភាគីទាំងពីរមានការផ្លាស់ប្តូរ ទស្សនៈប្រកបដោយប្រសិទ្ធភាព និងច្បាស់លាស់លើប្រធានបទ ដូចជាស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល។ ការផ្លាស់ប្តូរ របស់ពួកគេមានលក្ខណៈស្ថាបនា។
ភាគីទាំងពីរបានឯកភាពគ្នាថា ខណៈដែលសេដ្ឋកិច្ចពិភពលោក កំពុងប្រឈមមុខ នឹងបញ្ហាធ្ងន់ធ្ងរ វាមានសារសំខាន់ណាស់ ក្នុងការពង្រឹងទំនាក់ទំនងម៉ាក្រូ- គោលនយោបាយ និង ការសម្របសម្រួលរវាងចិន និង សហរដ្ឋអាមេរិក ។ ហើយការរួមគ្នារក្សាស្ថិរភាព នៃខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់សកល គឺស្ថិតនៅក្នុងផលប្រយោជន៍ នៃប្រទេសទាំងពីរ និងពិភពលោកទាំងមូល។
ភាគីចិនបានសម្តែងការព្រួយ បារម្ភរបស់ខ្លួនអំពីបញ្ហារួមទាំងការដក ពន្ធបន្ថែមលើប្រទេសចិន និងការដាក់ទណ្ឌកម្មដោយភាគីសហរដ្ឋអាមេរិក និង ការ ប្រព្រឹត្តិ ដោយយុត្តិធម៌ របស់សហគ្រាស ចិន ៕
ប្រែសម្រួល ឈូក បូរ៉ា