តូក្យូ ៖ ប្រធាននៃកិច្ចប្រជុំលើកដំបូង នៃភាគីនៃសន្ធិសញ្ញា ស្តីពីការហាមឃាត់អាវុធ នុយក្លេអ៊ែរបានជំរុញឱ្យ ប្រទេសជប៉ុន ដែលជាប្រទេសតែមួយគត់ ដែលបានជួបប្រទះការ វាយប្រហារនុយក្លេអ៊ែរ ផ្លាស់ប្តូរជំហររបស់ខ្លួន លើសន្ធិសញ្ញានេះ ។
ឯកអគ្គរដ្ឋទូត Alexander Kmentt ជាអ្នកការទូតជាន់ខ្ពស់អូទ្រីស បានធ្វើជាប្រធានសន្និសីទអង្គការ សហប្រជាជាតិរយៈពេល ៣ថ្ងៃបានប្រាប់ Kyodo News ក្នុងបទសម្ភាសន៍តាមអ៊ីនធឺណិតថ្មីៗនេះថា “ជាការពិត វាគឺជាការសម្រេចចិត្តរបស់រដ្ឋាភិបាលជប៉ុន ហើយវាមិនមានន័យទាល់តែសោះ សម្រាប់ខ្ញុំក្នុងការនិយាយ ប៉ុន្តែខ្ញុំសង្ឃឹមថា វិធីសាស្រ្តនេះនឹងផ្លាស់ប្តូរ” ។
ទោះបីជាប្រទេសមិនចុះហត្ថលេខាដូចជា អាល្លឺម៉ង់ បែលហ្ស៊ិក ន័រវែស និងហូឡង់ ដែលសុទ្ធតែជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង បានចូលរួមកិច្ចប្រជុំនេះក្នុងនាម ជាអ្នកសង្កេតការណ៍ក៏ដោយ ក៏ប្រទេសជប៉ុនមិនបានរំពឹងខ្ពស់ ក្នុងចំណោមអ្នករស់រានមានជីវិត ពីការទម្លាក់គ្រាប់បែកបរមាណូ ហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី ថានឹងអាចកើតឡើងនោះទេ។
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានឲ្យដឹងថា ដោយសារគ្មានប្រទេសអាវុធនុយក្លេអ៊ែរបានចូលរួមសន្ធិសញ្ញានោះ ជប៉ុននឹងពេញចិត្តក្នុង ការលើកកម្ពស់ “កិច្ចខិតខំប្រឹងប្រែងជាក់ស្តែង” ឆ្ពោះទៅរកពិភពលោក ដែលគ្មានអាវុធនុយក្លេអ៊ែរ ដោយផ្អែកលើការជឿទុកចិត្តរវាងខ្លួន និងសហរដ្ឋអាមេរិក។
លោក Kmentt បានលើកឡើងថា “ភាគីរដ្ឋ TPNW បានឲ្យដឹងយ៉ាងច្បាស់ថា ពួកគេចង់បើកចំហ ដូច្នេះយើងបើកចំហសម្រាប់ការចូលរួម។ ដូច្នេះ វាគ្មានអ្វីដែលយើងបានធ្វើនៅក្នុងការរៀបចំសន្និសីទនេះ ដែលជាលេសសម្រាប់ការមិន ចូលរួមនោះទេ”៕
ប្រែសម្រួល ឈូក បូរ៉ា