ព័ត៌មានអន្តរជាតិ

តុលាការអ៊ុយក្រែន សម្រេចលុបចោល បក្សនយោបាយ ចំនួន២ទៀត

បរទេស៖ តុលាការនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឈានទៅដល់ការសម្រេចចិត្ត ប្រកាសបិទសកម្មភាព របស់បក្សនយោបាយចំនួន២ទៀត ដែលក្នុងនោះមានបក្សកុម្មុយនីស CPU ផងដែរ។

ការសម្រេចចិត្តនេះ បានធ្វើឲ្យការលប់ចោល បក្សនយោបាយ នៅទូទាំងប្រទេសអ៊ុយក្រែន សរុបមានចំនួន ទៅដល់១៥មកហើយ ដែល ភាគច្រើនសុទ្ធតែ ជាអ្នកមានគំនិតគាំទ្ររុស្សី។

គួរឲ្យដឹងដែរថាការងាររារាំង និងបិទសកម្មភាពនយោបាយ និងបិទបក្សនយោបាយបែបនេះ ត្រូវបានគេមើលឃើញថា មានកើតឡើង នៅអ៊ុយក្រែន ចាប់តាំងតែពីឆ្នាំ២០១៤ មកម្ល៉េះ ក្នុងសម័យដឹកនាំ របស់លោកប្រធានាធិបតី បណ្តោះអាសន្ន Aleksandr Turchinov៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top