ព័ត៌មានអន្តរជាតិ

អាមេរិកនិងអ៊ីរ៉ង់ ចេញមកពន្យល់មូលហេតុ ដែលធ្វើឲ្យកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ជាប់គាំង

" "

បរទេស៖ មន្ត្រីប្រេសិតពិសេស សហរដ្ឋអាមេរិក លោក Robert Malley កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា កិច្ចចរចាគ្នាលើ ការធ្វើឲ្យរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ គឺមិនទទួលបានលទ្ធផល និងដំណើរការល្អឡើយ ពីព្រោះដោយសារតែ អ៊ីរ៉ង់ គឺជាអ្នកមិនយល់ព្រមទាំង ការចង់បានកន្លងមក។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលទីក្រុងតេហ៉រង់ វិញបានធ្វើការលើកឡើងថា មានតែការដកចេញទាំងអស់ នូវទណ្ឌកម្មប្រឆាំងទៅនឹង ប្រទេសអ៊ីរ៉ង់ ដោយអាមេរិក ប៉ុណ្ណោះ ដែលនឹងអាចធ្វើឲ្យភាគីទាំងពីរ អាចត្រឡប់ទៅរកតុចរចាវិញ ដូចកាលពីឆ្នាំ២០១៨។

" "

ថ្លែងទៅកាន់ប៉ុស្តិវិទ្យ NPR លោក Malley បានធ្វើការស្តីបន្ទោសចំៗទៅកាន់អ៊ីរ៉ង់ ចំពោះភាពជាប់គាំង នៃកិច្ចប្រជុំពិភាក្សាគ្នា រវាងអ៊ីរ៉ង់និងអាមេរិក ចុងក្រោយ ដែលបានប្រព្រឹត្តឡើង នៅក្នុងប្រទេសកាតា នៅពេលចុងក្រោយនេះ។

" "

គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀង នុយក្លេអ៊ែរដែលមានឈ្មោះថា The Joint Comprehensive Plan of Action (JCPOA) ត្រូវបានចុះហត្ថលេខា ឡើងដោយប្រទេសអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង និងអាល្លឺម៉ង់ កាលពីខែកក្កដាឆ្នាំ២០១៥ ប៉ុន្តែត្រូវបានអាមេរិក សម្រេចចិត្តដកខ្លួន មកវិញកា លពីអាណត្តិរបស់លោកអតីត ប្រធានាធិបតី Donald Trump៕

ប្រែសម្រួល៖ស៊ុនលី

To Top