ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីអង់គ្លេស ២រូប សុំលាលែងពីតំណែង ដើម្បីឲ្យនាយករដ្ឋមន្ត្រី លោក Boris ចេញពីតំណែង

បរទេស៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ រដ្ឋមន្ត្រីកំពូល២រូប របស់អង់គ្លេស គឺរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានដាក់ពាក្យស្នើសុំលាលែង ពីតំណែង ជាបន្តបន្ទាប់គ្នា នៅចំពេលដែលមានភាព
ចម្រូងចម្រាស នៅក្នុងបក្សព្រមទាំងតំណែង របស់នាយករដ្ឋមន្ត្រី លោក Boris Johnson ផង។

នៅមុនការសម្រេចចិត្តលាលែង ពីតំណែងនេះផងដែរ រដ្ឋមន្ត្រីទាំងពីររូប ក៏បានធ្វើការអំពាវនាវឲ្យ មានការលាលែងចេញ ពីតំណែងរបស់លោកនាយករដ្ឋមន្ត្រីអង់គ្លេស ផងដែរ ដោយបានលើកឡើងថា នាយករដ្ឋមន្ត្រីរូបនេះ គឺមិនមានតម្លៃអ្វីទៀត ក្នុងការដឹកនាំ ប្រទេសមួយនេះ។

លោករដ្ឋមន្ត្រីហិរញ្ញវត្ថុ Rishi Sunak និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល Sajd Javid បានប្រកាសសុំលាលែង ពីតំណែងនៅក្រោយប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក Boris Jonhson បានទទួលការរិះគន់ ជាច្រើនពាក់ព័ន្ធទៅនឹង អាកប្បកិរិយាបែបឃោរឃៅ នៃសមាជិកសភាមួយរូប គឺលោក Chris Pincher ដែលលោក Johnson ជាអ្នកបានតែងតាំង ដោយផ្ទាល់ កាលពីដើមឆ្នាំ ទាំងដែលបានដឹងហើយថា បុរសរូបនេះ
មានប្រវត្តិមិនសូវល្អ និងសាកសមក្តី៕

ប្រែសម្រួល៖ស៊ុនលី

To Top