ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី សម្រុកវាយលុក នៅតំបន់នានា ក្នុងតំបន់ Donetsk ក្រោយដណ្តើម បានខេត្ត Luhansk

អ៊ុយក្រែន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ កងកម្លាំងរុស្ស៊ី បានវាយប្រហារ លើគោលដៅនានានៅទូទាំង តំបន់ Donetsk ភាគខាងកើត នៃប្រទេសអ៊ុយក្រែ មួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី ប្លាឌីមៀ ពូទីន បានប្រកាស ជ័យជម្នះ នៅក្នុងខេត្ត Luhansk ជិតខាងបន្ទាប់ពីសង្គ្រាម ដ៏ឃោរឃៅ ជាច្រើនខែ ដែលភាគីទាំង២ បានបាត់បង់បុរស ជាច្រើននាក់ ។

តំបន់ Donetsk និង Luhansk រួមមាន Donbas ដែលជាផ្នែកឧស្សាហូបនីយកម្ម ភាគខាងកើត នៃប្រទេសអ៊ុយក្រែន ដែលបានមើលឃើញសមរភូមិ ដ៏ធំបំផុតនៅអឺរ៉ុប អស់ជាច្រើនជំនាន់ ។

រុស្ស៊ីអះអាងថា ខ្លួនចង់ដណ្ដើមការ គ្រប់គ្រងតំបន់ Donbas ទាំងមូលពីអ៊ុយក្រែន ក្នុងនាមក្រុមផ្តាច់ខ្លួនដែលគាំទ្រដោយទីក្រុងម៉ូស្គូ នៅក្នុងសាធារណរដ្ឋប្រជាមានិត ដែលប្រកាសដោយខ្លួនឯង ។

បន្ទាប់ពីកងកម្លាំងរុស្ស៊ី កាលពីថ្ងៃអាទិត្យបានកាន់កាប់ទីក្រុង Lysychansk ដែលជាបន្ទាយចុងក្រោយ នៃការតស៊ូរបស់អ៊ុយក្រែននៅទីក្រុង Luhansk មន្ត្រីអ៊ុយក្រែនបាននិយាយថា ឥឡូវនេះពួកគេរំពឹងថា ក្រុងម៉ូស្គូនឹងផ្តោតលើកិច្ចខិតខំប្រឹងប្រែង របស់ខ្លួន ជាពិសេសលើទីក្រុង Sloviansk និង Kramatorsk ក្នុង Donetsk ។

កាលពីថ្ងៃអង្គារ មន្ត្រីក្នុងតំបន់បាននិយាយថា កងកម្លាំងរុស្ស៊ី បានវាយប្រហារផ្សារ និងតំបន់លំនៅដ្ឋានមួយកន្លែងក្នុងទីក្រុង Sloviansk ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់២នាក់ និងរបួស៧នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top