តេអេរ៉ង់ ៖ មេបញ្ជាការយោធាអ៊ីរ៉ង់ បានឲ្យដឹងថា កងកម្លាំងការពារដែន អាកាសរបស់អ៊ីរ៉ង់ ត្រួតពិនិត្យ និងរកឃើញចលនា របស់សត្រូវហួសពីព្រំដែន របស់ប្រទេស ដោយព្រមានថា រាល់សកម្មភាព “មិនត្រឹមត្រូវ និងខុស” នឹងទទួលបានការឆ្លើយតបយ៉ាងក្រៀមក្រំ។
ថ្លែងសុន្ទរកថា ក្នុងដំណើរទស្សនកិច្ចទៅកាន់អង្គភាព ការពារដែនអាកាសនៅភាគអាគ្នេយ៍ ប្រទេសអ៊ីរ៉ង់ លោក Alireza Sabahifard មេបញ្ជាការកងកម្លាំង បានលើកឡើងថា “យើងផលិត ឧបករណ៍ទំនើបៗ ហើយសត្រូវដឹងពីរឿងនោះ នៅពេលដែលពួកគេ តាមដានអំណាច របស់យើងជានិច្ច” ។
លោក Sabahifard បានបន្ដថា តាមរយៈការពឹងផ្អែកលើសមត្ថភាពក្នុងស្រុក និងអ្នកជំនាញ កងកម្លាំងការពារ ដែនអាកាសរបស់អ៊ីរ៉ង់ សម្រេចបាននូវវឌ្ឍនភាព ដ៏សំខាន់ក្នុងវិទ្យាសាស្ត្រការពារជាតិ ដែលបានធ្វើឱ្យ សត្រូវមានការភ្ញាក់ផ្អើល ។
លោកបានបន្ថែមថា សត្រូវដឹងពីរបៀបដែលការពង្រីក សមត្ថភាពប្រយុទ្ធរបស់កងកម្លាំងការពារដែន អាកាសរបស់កងទ័ពអ៊ីរ៉ង់ បានក្លាយទៅជាក្នុង រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយគិតពីសមិទ្ធិផលក្នុងស្រុក និងវឌ្ឍនភាព៕
ប្រែសម្រួល ឈូក បូរ៉ា