ព្រុចសែល ៖ ប្រាក់អឺរ៉ូ កាលពីថ្ងៃអង្គារ បានធ្លាក់ចុះធៀបនឹង ប្រាក់ដុល្លារអាមេរិក ដែលឈានដល់កម្រិត ទាបរយៈពេល ២០ឆ្នាំត្រឹមតែ ១,០២៩ ដុល្លារនៅក្រោមស្រមោល នៃវិបត្តិសេដ្ឋកិច្ច នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ។
រូបិយប័ណ្ណរួមដែលចែករំលែក ដោយរដ្ឋសមាជិក អឺរ៉ុបចំនួន ១៩ប្រទេស បានបន្តធ្លាក់ចុះ ដោយបានធ្លាក់ចុះ ជាងមួយភាគរយធៀបនឹង ប្រាក់ដុល្លារអាមេរិក។ អត្រាយោងនៃប្រាក់អឺរ៉ូធៀប នឹងប្រាក់ដុល្លារគឺ ១,០៤៥៥ នេះបើយោងតាមធនាគារ កណ្តាលអឺរ៉ុប (ECB) ។
ប្រាក់អឺរ៉ូបានធ្លាក់ចុះជាង ៩ភាគរយ ធៀបនឹង ប្រាក់ដុល្លារអាមេរិក ចាប់តាំងពីដើមឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
សន្ទស្សន៍អ្នកគ្រប់គ្រងការ ទិញផលិតកម្ម (PMI) ដែលជាសូចនាករសម្រាប់វាស់ទិសដៅ នៃនិន្នាការសេដ្ឋកិច្ច នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ បានធ្លាក់ចុះដល់ ៥២,១ ក្នុងខែមិថុនា ពី ៥៤,៦ ក្នុងខែឧសភា នេះបើយោងតាម S&P Global ។
ប្រភពបានឲ្យដឹងថា “ខណៈដែលការស្ទង់មតិ PMI ខែមិថុនា បង្ហាញពីកំណើនសកម្មភាព អាជីវកម្មនៅចុងបញ្ចប់ នៃត្រីមាសទី២ ការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រា កំណើនបង្កើនហានិភ័យ នៃតំបន់ដែលធ្លាក់ចូលទៅក្នុងការ ធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងត្រីមាសទី៣” ។
អតិផរណានៅក្នុងតំបន់ ចាយប្រាក់អឺរ៉ូ បានកើនឡើង ដែលអ្នកសង្កេត ការណ៍ទីផ្សារនិយាយថាអាច ប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់ និងថ្លឹងថ្លែងលើកំណើនសេដ្ឋកិច្ច។ យោងតាមការិយាល័យស្ថិតិ របស់សហភាពអឺរ៉ុប អតិផរណាប្រចាំឆ្នាំ នៅក្នុងតំបន់អឺរ៉ូបានកើនឡើងដល់ 8.6 ភាគរយនៅក្នុងខែមិថុនា កើនឡើងពី ៨,១ ភាគរយនៅក្នុងខែឧសភា ។
បើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិក សមភាគី ECB ហាក់ដូចជាមិនសូវឈ្លានពានក្នុងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ដោយបន្ថែមទៅលើសម្ពាធ ធ្លាក់ចុះនៃរូបិយប័ណ្ណរួម៕
ប្រែសម្រួល ឈូក បូរ៉ា