បរទេស៖ ក្រសួងការបរទេសចិន កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើងចំៗ ទៅលើអង្គការណាតូ ដែលដឹកនាំដោយ សហរដ្ឋអាមេរិកថា ជាអ្នកចូលចិត្តបង្កើតជម្លោះ និងចាប់ផ្តើមធ្វើសង្គ្រាម ហើយគោលបំណងបម្រើឲ្យតែផលប្រយោជន៍ របស់រដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោនប៉ុណ្ណោះ ទោះបីជានឹងមានពលរដ្ឋស្លូតត្រង់ បាត់បង់ជីវិតនៅជុំវិញ ពិភពលោកដោយសារតែវាក្តី។
អ្នកនាំពាក្យរបស់ក្រសួងការបរទេស លោក Zhao Lijian បានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកកាសែតថា៖ ប្រវត្តិរបស់អង្គការណាតូមួយ ដែលគួរឲ្យចងចាំជាងគេនោះ ការបង្កើតជម្លោះ និងធ្វើសង្គ្រាមបើកការវាយប្រហារ សម្លាប់តែពលរដ្ឋស្លូតត្រង់ ហើយការងារនេះ នៅតែបន្តធ្វើរហូតមកដល់ ពេលបច្ចុប្បន្នដដែល។
លោក Zhao បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ នៅក្រោយមួយសប្តាហ៍ដែរណាតូ បានធ្វើការចង្អុលចិនជាលើកដំបូង អំពីយុទ្ធសាស្ត្រជាអទិភាពរបស់ខ្លួន គឺជាការប្រជែងជាមួយ នឹងអត្ថប្រយោជន៍របស់លោកខាងលិច។
លោក Zhao បានបន្តទៀតថា៖ ការពិតនោះគឺថាចិនមានដែលប្រជែង ជាមួយនឹងណាតូនោះទេ តែផ្ទុយទៅវិញណាតូ ដែលជាអ្នកធ្វើការប្រជែង នឹងប្រព័ន្ធធានាសន្តិសុខ និងសន្តិភាពរបស់ពិភពលោកវិញនោះទេ៕ ប្រែសម្រួល៖ស៊ុនលី
