បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi និងរដ្ឋមន្ត្រី ក្រសួងការបរទេសរុស្សី លោកSergei Lavrov បានឈានទៅ ដល់កិច្ចព្រមព្រៀងមួយ ក្នុងការបង្កើន កិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងចូលរួមគ្នា ក្នុងជំហការពាដល់អត្ថប្រយោជន៍ ជូនចំពោះបណ្តាប្រទេស កំពុងអភិវឌ្ឍន៍ផងដែរ។
ថ្លែងនៅក្នុងកិច្ចជំនួបគ្នា កាលពីកិច្ចប្រជុំ G20 នៅកោះបាលី លោក Wang បានមានប្រសាសថា នៅក្រោមយុទ្ធសាស្ត្ររវាង រដ្ឋទាំងពីរប្រទេសចិន និងប្រទេសរុស្សីបានព្យាយាមថែរក្សា ការផ្លាស់ប្តូរគ្នាជាធម្មតា និងបន្តជុំរុញកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យជាច្រើន ប្រកបដោយរបៀបរៀបរយ។
លោក Wang បានបន្តនិយាយទៀតថា ប្រទេសចិនពិតជាបានកោតសរសើរយ៉ាងខ្លាំង ចំពោះការចូលរួមយ៉ាងសកម្ម របស់រុស្ស៊ីនៅក្នុងកិច្ចប្រជុំកំពូល BRICS លើកទី ១៤ នាពេលកន្លងមក ដែលរៀបចំដោយប្រទេសចិន និងការរួមចំណែករបស់ខ្លួន ក្នុងការកសាងមតិឯកច្ឆន្ទ នៅក្នុងសហគមន៍អន្តរជាតិ និងការលើកកម្ពស់ការអភិវឌ្ឍន៍ ជាសាកលផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
