បរទេស ៖ យោងតាមសេចក្តីថ្លែងការណ៍ ដោយក្រសួងការពារជាតិរុស្សី កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសអះអាងថារុស្សីបានធ្វើការកំទេច បាននូវប្រព័ន្ធអាវុធបរទេស ដូចជាមីស៊ីល ផលិតនៅអង់គ្លេសផង នៅក្នុងប្រទេសអ៊ុយក្រែន បន្ថែមទៀត។
នៅក្នុងអំឡុង នៃសេចក្តីថ្លែងការណ៍ ប្រចាំថ្ងៃក្រសួងការពារជាតិ រុស្សី បានទាំងធ្វើការបង្ហាញ វិដេអូបង្ហាញនូវប្រតិបត្តិការ បាញ់បំផ្លាញដោយអាវុធទំនើបរបស់ខ្លួន ដែលបានជោគជ័យ ក្នុងការបំផ្លាញ អាវុធប្រភេទ Harpoon anti-ship missile ចំនួន ២ ដែលត្រូវបានអ៊ុយក្រែន រក្សាទុកនៅក្បែរភូមិ Leman ក្នុងតំបន់ Odessa ។
ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះ ទាំងរដ្ឋាភិបាលទីក្រុងគៀវ និងរដ្ឋាភិបាលទីក្រុងឡុង នៅមិនទាន់បានចេញមុខ មកធ្វើការប្រកាសអះអាងទទួលស្គាល់ អះអាងបដិសេធ ចំពោះព័ត៌មាននេះនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី