ព័ត៌មានអន្តរជាតិ

យ៉ាងហោច ណាស់មនុស្ស ១០នាក់ស្លាប់ និង៤០នាក់ទៀតបាត់ខ្លួន ក្នុងពេលមានករណី ផ្ទុះដ៏កក្រើកឡើង នៅតំបន់គ្រប់គ្រង ដោយឥណ្ឌា-កាស្មៀ

កាស្នៀ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស១០ នាក់បានស្លាប់ និង៤០ នាក់ផ្សេងទៀត ភ័យខ្លាចបាត់ខ្លួនកាលពីថ្ងៃសុក្រ បន្ទាប់ពីមានករណីផ្ទុះដ៏កក្រើកមួយ នៅជិតទីសក្ការបូជារូងភ្នំហិណ្ឌូ ក្នុងតំបន់កាស្មៀង ដែលគ្រប់គ្រងដោយឥណ្ឌា ។

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា “មានករណីផ្ទុះដ៏កក្រើក បានកើតឡើង នៅខាងក្រោមរូងភ្នំ Amarnath នៅម៉ោងប្រហែល៥និង៣០ ល្ងាចម៉ោងក្នុងស្រុក” ។ “ផ្ទះបាយសហគមន៍ ចំនួន៣ត្រូវបានទឹកជន់លិច ដោយសារទឹកហូរខ្លាំង នៅជិតទីសក្ការៈ” នោះ ។

យោងតាមអគ្គនាយកកងកម្លាំង ឆ្លើយតបគ្រោះមហន្តរាយជាតិ ហៅកាត់ថា (NDRF) លោក Atul Karwal បានរាយការណ៍ថា មានអ្នកស្លាប់និងរបួស១០នាក់ ។

“ក្រម NDRF មួយតែងតែត្រូវបានដាក់ពង្រាយ នៅជិតរូងភ្នំដ៏ពិសិដ្ឋ ក្រុមនេះបានចូលរួមក្នុង ការងារសង្គ្រោះភ្លាមៗ ។ មួយក្រុមទៀត ត្រូវបានដាក់ពង្រាយ ហើយក្រុមផ្សេងទៀតកំពុងធ្វើដំណើរ ។ អ្នកស្លាប់និងរបួស១០នាក់ ត្រូវបានរាយការណ៍ មកទល់ពេលនេះ ហើយ៣នាក់ត្រូវបានជួយ សង្គ្រោះនៅរស់” លោក Karwal ត្រូវបានដកស្រង់សម្តីដោយអ្នកស្រុក ។ ប្រព័ន្ធផ្សព្វផ្សាយបានដូច្នេះ ។

សេចក្តីរាយការណ៍បន្តថា អ្នករងរបួសត្រូវបានគេដឹកតាមយន្តហោះទៅព្យាបាល ។

ធម្មយាត្រាប្រចាំឆ្នាំទៅកាន់ ទីសក្ការៈបូជាគុហាហិណ្ឌូនៃ Amarnath ដែលស្ថិតនៅខ្ពស់ នៅលើភ្នំហិម៉ាឡៃយ៉ា ដែលស្ថិតនៅកម្ពស់៣.៨៨៨ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ បានចាប់ផ្តើមកាលពីសប្តាហ៍មុន ។

ផ្លូវដើរ២នាំទៅដល់ទីសក្ការៈ មួយពី Baltal ប្រហែល១១០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Srinagar ដែលជារដ្ឋធានីរដូវក្តៅរបស់តំបន់ និងមួយទៀតពី Pahalgam ប្រហែល១០០គីឡូម៉ែត្រភាគខាងត្បូងនៃ Srinagar ។

រូងភ្នំនេះផ្ទុកនូវផ្ទាំងទឹកកក ដែលហៅដោយហិណ្ឌូថា Shiv Lingam (ផ្លាករបស់ព្រះសិវៈ) ។

កំឡុងពេលចាប់ផ្តើមធម្មយាត្រា ផ្ទាំងទឹកកកមានកម្ពស់ ៤,៦ម៉ែត្រ ដែលបន្ទាប់មកវាចាប់ផ្តើមរលាយ ដោយសារតែមានលំហូរ អ្នកធ្វើធម្មយាត្រាយ៉ាងច្រើន នៅខាងក្នុងរូងភ្នំ ។

អាជ្ញាធរបានបង្កើតលេនដ្ឋាន និងចតរថយន្តការពារគ្រាប់កាំភ្លើង ជាច្រើនកន្លែងនៅតាមបណ្តោយផ្លូវធម្មយាត្រាពី Jammu ទៅកាន់ទីសក្ការៈ ជាផ្នែកមួយនៃការពង្រឹងសន្តិសុខ ដើម្បីធានាថា ការធ្វើធម្មយាត្រា ត្រូវបានអនុវត្តដោយគ្មានឧបសគ្គ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top