បរទេស៖ ប្រភពពីផ្នែកស៊ើបអង្កេត បាននិយាយនៅថ្ងៃសៅរ៍ថា បុរសដែលបាញ់សម្លាប់ អតីតនាយករដ្ឋមន្ត្រីលោក Shinzo Abe បានប្រាប់ប៉ូលីសថា ដំបូងឡើយគាត់គ្រោងនឹង វាយប្រហារមេដឹកនាំក្រុមសាសនាម្នាក់។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី9 ខែកក្កដា ឆ្នាំ2022 បានឱ្យដឹងថា ជនសង្ស័យឈ្មោះ Tetsuya Yamagami អាយុ 41 ឆ្នាំ បាននិយាយថា គាត់មានការខឹងសម្បារប្រឆាំងនឹង “អង្គការជាក់លាក់” ដែលប្រហែលជាក្រុមសាសនា ដែលគាត់ជឿថា មានទំនាក់ទំនងជាមួយលោក Abe នេះបើយោងតាមប៉ូលីស។
លោក Abe បានទទួលមរណភាពកាលពីថ្ងៃសុក្រ បន្ទាប់ពីត្រូវបានបាញ់ពីខាងក្រោយ អំឡុងពេលថ្លែងសុន្ទរកថា នៅជិតស្ថានីយ៍រថភ្លើងមួយកន្លែង នៅភាគខាងលិចនៃខេត្តណារ៉ា ប្រទេសជប៉ុន។ Yamagami ត្រូវបានចាប់ខ្លួន នៅកន្លែងកើតហេតុ ដែលគាត់កាន់កាំភ្លើងច្នៃ។
លោក Yamagami បានបដិសេធចំពោះការប្រព្រឹត្តបទឧក្រិដ្ឋនេះ ដោយសារតែគាត់ប្រឆាំងទៅ នឹងជំនឿនយោបាយរបស់លោក Abe , នេះបើយោងតាមប៉ូលីស។
ពួកគេបាននិយាយថា ប៉ូលីសបានឆែកឆេរផ្ទះ របស់គាត់កាលពីថ្ងៃសុក្រ ដោយបានរកឃើញវត្ថុដែលគេជឿថា ជាគ្រឿងផ្ទុះ និងកាំភ្លើងច្នៃ។
សូមជម្រាបថា ជនសង្ស័យ Yamagami ដែលបានបាញ់សម្លាប់លោ Abe ជាជនគ្មានការងារធ្វើ ប៉ុនែ្តធ្លាប់ធ្វើការនៅរោងចក្រមួយក្នុងតំបន់ Kansai ចាប់ពីរដូវស្លឹកឈើជ្រុះឆ្នាំ 2020 ប៉ុន្តែគាត់បានលាឈប់ពីខែឧសភាឆ្នាំនេះ នេះបើយោងតាមបុគ្គលិកភ្នាក់ងារបុគ្គលិកម្នាក់។ ពីមុនគាត់ជាសមាជិកនៃ កងកម្លាំងស្វ័យការពារដែនសមុទ្រប្រហែល 3 ឆ្នាំរហូតដល់ខែសីហា 2005 ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
