ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន សូមចូលរួមរំលែកទុក្ខ និងអាណិតអាសូរ ដល់ក្រុមគ្រួសារ របស់អតីតនាយករដ្ឋមន្ត្រី ជប៉ុន លោក ស៊ិនហ្សូ អាបេ ដែលត្រូវបានខ្មាន់កាំភ្លើង ធ្វើឃាត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។
អ្នកនាំពាក្យចិនលោក Zhao Lijian បានធ្វើការកត់ សម្គាល់បន្ទាប់ពីសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ នៅពេលដែលត្រូវបានសួរ ឱ្យធ្វើអត្ថាធិប្បាយលើ របាយការណ៍ដែលថា លោក អាបេ ត្រូវបានបញ្ជាក់ថាបានស្លាប់ បន្ទាប់ពីត្រូវបានខ្មាន់កាំភ្លើងបាញ់ សម្លាប់កាលពីថ្ងៃសុក្រ។
ការវាយប្រហារនេះបានកើតឡើង នៅពេលដែលលោក អាបេ មានវ័យ ៦៧ឆ្នាំ បានថ្លែងសុន្ទរកថា មួយនៅក្នុងទីក្រុង Nara ភាគខាងលិច ខណៈពេលដែលយុទ្ធនាការ សម្រាប់ការបោះឆ្នោតសភា ជាន់ខ្ពស់កាលពីថ្ងៃអាទិត្យ។
លោក Zhao បានលើកឡើងថា “ប្រទេសចិន មានការភ្ញាក់ផ្អើល ចំពោះឧបទ្ទវហេតុភ្លាមៗ ។ លោក អាបេ ធ្លាប់បានរួមចំណែកដល់ការ ធ្វើឱ្យប្រសើរឡើង និងការអភិវឌ្ឍទំនាក់ទំនងចិន-ជប៉ុន ។ យើងសូមចូលរួមរំលែកទុក្ខ និងអាណិតអាសូរ ដល់ក្រុមគ្រួសារ របស់លោក អាបេ” ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
