ប៉េកាំង៖ អ្នកនាំពាក្យរបស់ចិនដីគោក បានឲ្យដឹងកាលពីថ្ងៃសុក្រថា ពាក្យសម្ដី និងទង្វើខុសឆ្គង របស់សមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួន ដែលបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន និងបានប្រកាន់យក និងគាំទ្រសកម្មភាពបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” គឺមានគ្រោះថ្នាក់ខ្លាំងណាស់។
លោក Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបានលើកឡើងថា “មានចិនតែមួយគត់ក្នុងពិភពលោក ហើយតៃវ៉ាន់គឺជាផ្នែកនៃប្រទេសចិន” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោក Zhu បានបន្ដថា ការព្យាយាមបង្ករឿងរបស់អាជ្ញាធរ បក្សប្រជាធិបតេយ្យតៃវ៉ាន់ ក្នុងការទទួលបានកម្លាំងពីខាងក្រៅ ដើម្បីជួយពួកគេក្នុងការស្វែងរកឯករាជ្យ នឹងត្រូវបរាជ័យ។
នៅក្នុងនោះដែរ លោក Zhu បានធ្វើការកត់សម្គាល់ជាការឆ្លើយតប ទៅនឹងដំណើរទស្សនកិច្ច របស់សមាជិកព្រឹទ្ធសភាអាមេរិក នៅតៃវ៉ាន់នាពេលថ្មីៗនេះ ថាជារឿងគ្រោះថ្នាក់៕ ប្រែសម្រួល ឈូក បូរ៉ា