ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីអ៊ុយក្រែន បណ្តេញឯកអគ្គរដ្ឋប្រចាំប្រទេសអាល្លឺម៉ង់ រួមបេសកជនបរទេស កំពូលជាច្រើនរូប

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានបណ្តេញឯកអគ្គរដ្ឋទូតទីក្រុង គៀវ ប្រចាំប្រទេសអាល្លឺម៉ង់ ក៏ដូចជាបេសកជនបរទេសកំពូលៗជាច្រើនរូបទៀត ។ គេហទំព័រប្រធានាធិបតីបានបង្ហោះដូច្នេះ ។

នៅក្នុងក្រឹត្យមួយដែលមិនបានផ្តល់ហេតុផល សម្រាប់ការផ្លាស់ប្តូរនោះ លោកបានប្រកាស បណ្តេញឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំប្រទេសអាល្លឺម៉ង់ ឥណ្ឌា សាធារណរដ្ឋឆេក ន័រវែស និងហុងគ្រី ។

វាមិនទាន់ច្បាស់ទេ ថាតើ បេសកជននឹងត្រូវផ្តល់ការងារថ្មីឬអត់ ។

លោក Zelenskiy បានជំរុញឱ្យអ្នកការទូត របស់គាត់បង្កើនការគាំទ្រអន្តរជាតិ និងជំនួយយោធា សម្រាប់អ៊ុយក្រែន ខណៈដែលខ្លួនព្យាយាមការពារការឈ្លានពានរបស់រុស្ស៊ី នៅថ្ងៃទី២៤ ខែកុម្ភៈ។

គេបានដឹងថា ទំនាក់ទំនងរបស់ ក្រុងគៀវ ជាមួយប្រទេសអាល្លឺម៉ង់ ដែលពឹងផ្អែកខ្លាំងលើការផ្គត់ផ្គង់ ថាមពលរបស់រុស្ស៊ី និងជាសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុប គឺជាបញ្ហារសើបជាក់លាក់មួយ ។

រាជធានីទាំង២បច្ចុប្បន្នកំពុងមានជម្លោះ ជុំវិញទួរប៊ីនផលិត ដោយអាល្លឺម៉ង់កំពុងស្ថិតក្រោមការថែទាំ នៅប្រទេសកាណាដា ។ 

ប្រទេសអាល្លឺម៉ង់ចង់ឱ្យទីក្រុង Ottawa ប្រគល់ទួរប៊ីនទៅឱ្យក្រុមហ៊ុន ឧស្ម័នធម្មជាតិរុស្ស៊ី Gazprom ដើម្បីបូមឧស្ម័នទៅកាន់អឺរ៉ុប ។

ក្រុងគៀវ បានជំរុញឱ្យកាណាដា រក្សាទួរប៊ីនដោយនិយាយថា ការដឹកជញ្ជូនវាទៅកាន់រុស្ស៊ី នឹងជាការរំលោភលើទណ្ឌកម្មដែលដាក់លើទីក្រុងម៉ូស្គូ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top