ព័ត៌មានអន្តរជាតិ

លោកប្រធានាធិបតីស្រីលង្កា បញ្ជាក់ថា ដើម្បីរក្សាសន្តិភាព លោកនឹងចុះចេញពីតំណែង

កូឡុំបូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ថា ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa ដែលបានភៀសខ្លួន ចេញពីគេហដ្ឋានផ្លូវការរបស់គាត់ កាលពីថ្ងៃសៅរ៍ ដើម្បីគេចពីហ្វូងបាតុករដែលមានកំហឹងបានយល់ព្រមចុះចេញពីតំណែង នៅសប្តាហ៍ក្រោយ នេះបើយោងតាមសម្តីរបស់ប្រធានសភា Mahinda Abeywardana ។

លោក Abeywardana បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ តាមទូរទស្សន៍ថា “ដើម្បីធានាឱ្យមានការផ្លាស់ប្តូរ ដោយសន្តិវិធី ប្រធានាធិបតីបានលើកឡើងថា លោកនឹងចុះចេញពីតំណែង នៅថ្ងៃទី១៣ ខែកក្កដា” ។ ដូច្នេះខ្ញុំសូមសាធារណជនគោរពច្បាប់ និងរក្សាសន្តិភាព” ។

កាលពីថ្ងៃសៅរ៍ គួរបញ្ជាក់ថា ក្រុមបាតុកររាប់ពាន់នាក់ បានសម្រុកចូលលំនៅដ្ឋានរបស់ Rajapaksa ក្នុងទីក្រុងកូឡុំបូ ចំពេលមានកំហឹងចំពោះវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត របស់ប្រទេសនេះក្នុងរយៈពេល៧ទសវត្សរ៍ ។

បន្ទាប់ពីបានវាយលុកទ្វារ នៃវិមានប្រធានាធិបតី មនុស្សរាប់រយនាក់អាចត្រូវបានគេឃើញ នៅក្នុងការផ្សាយបន្តផ្ទាល់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដើរកាត់បន្ទប់របស់ខ្លួន ដោយអ្នកខ្លះក្នុងចំណោមក្រុមមនុស្សបានអុកឡុក បានលោតចូលទៅក្នុងអាងទឹក នៃបរិវេណនោះផងដែរ ។

លោកប្រធានាធិបតីបានរត់គេចខ្លួនមួយភ្លែតមុននេះ ដោយបានជួយដោយទាហាន ដែលបានបាញ់ទៅលើអាកាស ដើម្បីជម្រះការរត់គេចខ្លួន ។

ក្រុមអ្នកតវ៉ាក៏បានទម្លាយចូល ទៅក្នុងលំនៅឋានឯកជនរបស់នាយករដ្ឋមន្ត្រី Ranil Wickremesinghe ដែលជាមនុស្សដំបូងគេនៅក្នុងជួរមុខ ដើម្បីស្នងតំណែងពីលោក Rajapaksa ។

ប្រភពរបស់រដ្ឋាភិបាល បានប្រាប់ដល់ទីភ្នាក់ងារ Reuters ថា គាត់ក៏ត្រូវបានផ្លាស់ប្តូរទៅកាន់ទីតាំង ដែលមានសុវត្ថិភាពផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top