ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ីស្រាអ៊ែល និងតួគី ពិភាក្សាគ្នាតាមទូរស័ព្ទ ដើម្បីបង្កើនទំនាក់ទំនង

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Yair Lapid និងប្រធាននាធិបតីតួកគីលោក Recep Tayyip Erdogan បានធ្វើការពិភាក្សាគ្នាតាមទូរស័ព្ទ ដើម្បីបញ្ជាក់ពីបំណង ចង់បង្កើនទំនាក់ទំនង ឲ្យកាន់តែប្រសើរឡើងវិញ រវាងប្រទេសទាំងពីរ។

ប្រភពដដែលបានបន្តទៀតថា មេដឹកនាំទាំងពីរ ក៏បានព្រមព្រៀងគ្នាដែរថា ទំនាក់ទនងរវាងតួគីនិងអ៊ីស្រាអ៊ែល ពិតជាមានសារៈសំខាន់ សម្រាប់វិស័យសន្តិសុខសេដ្ឋកិច្ច ព្រមទាំងស្ថេរភាព នៅក្នុងតំបន់មជ្ឈឹមបូព៍ាទាំងមូល ព្រមទាំងបានកោតសរសើរ ដល់ការសម្រេចការហោះហើរ រវាងគ្នាឡើងវិញ កាលពីសប្តាហ៍មុនផងដែរ។

លោក Erdogan បានធ្វើការអបអរសាទរផងដែរ ចំពោះលោក Lapid ដែលបានក្លាយទៅជាមេដឹកនាំ បណ្តោះអាសន្នរបស់អ៊ីស្រាអ៊ែល ចាប់តាំងតែពីថ្ងៃទី១ខែកក្កដា ហើយជូនពរឲ្យលោកទទួលបានជោគជ័យ នៅក្នុងអាជីពនេះផងដែរ។

ជាការឆ្លើយតបលោក Lapid បានថ្លែងអំណរគុណដល់លោក Erdogan សម្រាប់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដែលមានគោលបំណងប្រយុទ្ធប្រឆាំង ទៅនឹងការប៉ុនប៉ងនានា ទៅលើពលរដ្ឋអ៊ីស្រាអ៊ែល ដែលកំពុងរស់នៅក្នុងទីក្រុងអ៊ីស្តង់ប៊ូល និងក៏ដូចជាប្រទេសតួគី៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top