ព័ត៌មានអន្តរជាតិ

អគ្គលេខាអង្គការសហប្រជាជាតិ ស្នើសុំឲ្យដាក់អ៊ីស្រាអ៊ែល នៅក្នុងបញ្ជីខ្មៅពាក់ព័ន្ធ នឹងអំពើហិង្សាលើកុមារ

បរទេស៖ កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងមក អគ្គលេខាធិកាអង្គការសហប្រជាជាតិលោក Antonio Guterres បានធ្វើការអំពាវនាវថាអ៊ីស្រាអ៊ែល គួរតែត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅ ដោយយូអិនប្រសិនបើប្រទេសនេះនៅតែបន្តធ្វើការ បង្កភាពហិង្សាទៅលើកុមាររបស់ប៉ាឡេស្ទីន។

កន្លងមកអង្គការសហប្រជាជាតិឬយូអិន បានធ្វើការងារផ្ទៀងផ្ទាត់រួចរាល់មកហើយ នូវរបាយការណ៍ស្តីពីការបំពានយ៉ាងធ្ងន់ធ្ងរចំនួន២៩៣៤ ករណីប្រឆាំងនឹង កុមារប៉ាឡេស្ទីនចំនួន១២០៨ នាក់ និងកុមារអ៊ីស្រាអែលចំនួន ៩នាក់ ដែលភាគច្រើនកើតឡើងនៅក្នុងតំបន់ West Bank ភាគខាងកើត Jerusalem និង Gaza ។

របាយការណ៍ដដែលក៏បានបង្ហាញលើសពីនេះទៀតថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់កុមារប៉ាឡេស្ទីន ៧៨នាក់ ធ្វើឲ្យពិការកុមារ ៩៨២នាក់ និងឃុំខ្លួន ៦៣៧នាក់ ហើយក៏ពានរកឃើញដែរថា ៧៥% នៃអ្នកជាប់ឃុំបានរាយការណ៍ថាបានទទួលរងអំពើហិង្សាលើរាងកាយជាញឺកញាប់៕

ប្រែសម្រួល៖ស៊ុនលី

To Top