ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ថា ក្រសួង ការបរទេសចិន បានឲ្យដឹង កាលពីថ្ងៃអង្គារថា ស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសជប៉ុន បានដាក់ “តំណាងយ៉ាងតឹងរឹង” ជាមួយរដ្ឋាភិបាលនៅទីនោះ ដោយបានលើកឡើង អំពីអនុប្រធានាធិបតីកោះតៃវ៉ាន់ លោក William Lai ដែលបានចូលរួមក្នុងពិធីបុណ្យ សពអតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្ស៊ូ អាបេ (Shinzo Abe) ។
គួររំលឹកថា លោក Lai បានទៅបំពេញទស្សនកិច្ច នៅប្រទេសជប៉ុន ក្នុងអ្វីដែលមន្ត្រីជប៉ុន បានពិពណ៌នាថា ជាដំណើរទស្សនកិច្ចឯកជន ដើម្បីគោរពលោក ក្នុងនាមជាមិត្តរបស់លោក អាបេ ដែលជាទង្វើ ដែលតែងតែធ្វើឱ្យទីក្រុងប៉េកាំង ខកចិត្តដែលចាត់ទុកថា បានគ្រប់គ្រងកោះតៃវ៉ាន់ តាមបែបប្រជាធិបតេយ្យ ដែលជាទឹកដីរបស់ខ្លួន ដោយគ្មានសិទ្ធិក្នុង ការជាប់ពាក់ព័ន្ធរបស់រដ្ឋ ណាមួយឡើយ ។
អ្នកនាំពាក្យក្រសួងលោក Wang Wenbin បានលើកឡើងនៅក្នុងសន្និសីទ សារព័ត៌មានជាទៀង ទាត់នៅទីក្រុងប៉េកាំង បានឲ្យដឹងថា កោះតៃវ៉ាន់គឺជាផ្នែកមួយ របស់ប្រទេសចិន ហើយ “មិនមានអ្វីដែលគេហៅថា អនុប្រធានាធិបតីនោះទេ” ។
លោក Wang បានលើកឡើងថា “បន្ទាប់ពីការធ្វើឃាត អតីតនាយករដ្ឋមន្ត្រីជប៉ុន Abe អាជ្ញាធរកោះតៃវ៉ាន់ បានប្រើឱកាសដើម្បីចូលរួមក្នុង ឧបាយកលនយោបាយ” ។ “វាមិនអាចទៅរួចទេ គម្រោងបែបនេះ នឹងទទួលបានជោគជ័យ” ។
ទីភ្នាក់ងារសារព័ត៌មានកណ្តាល របស់កោះតៃវ៉ាន់ បានចុះផ្សាយថា លោក Lai គឺជាមន្ត្រីជាន់ខ្ពស់បំផុត ដែលបានទៅបំពេញទស្សនកិច្ច នៅប្រទេសជប៉ុន ចាប់តាំងពីទីក្រុងតូក្យូបានផ្តាច់ទំនាក់ទំនងជាផ្លូវការជាមួយក្រុងតៃប៉ិ ក្នុងឆ្នាំ១៩៧២ និងបានបង្រួបបង្រួមទំនាក់ទំនង ជាមួយទីក្រុងប៉េកាំងវិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា