បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មនុស្ស២នាក់ បានបាត់បង់ជីវិតនិង៣នាក់ទៀត ទទួលរងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារ ចំនួន ៤ដងនៅក្នុងហាង 7-Eleven ក្នុងទីក្រុងកាលីហហ្វ័រញ៉ា កាលពីព្រឹកថ្ងៃចន្ទ។
ហេតុការណ៍ដំបូង បានកើតឡើងនៅវេលាម៉ោង ប្រមាណជា៤ព្រឹកនៅហាង 7-Eleven ក្នុងតំបន់ Northern Orange បណ្តាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមហើយក្រោយមក បន្តិចហេតុការណ៍ ផ្ទុះអាវុធផ្សេងទៀត បានកើតឡើងនៅក្នុងហាង 7-Eleven ដដែលក្នុងតំបន់ La Habra ។ហេតុការណ៍ផ្សេងទៀតបានកើតឡើង នៅថ្ងៃដដែល នៅក្នុងហាង 7-Eleven ដដែលក្នុងតំបន់ Oragne និងតំបន់ Riverside ដែលភាគច្រើន ជាករណីប្លន់ទាំងអស់ ។
អជ្ញាធរបាននិយាយថា ពួកគេ នឹងចាប់ផ្តើមក្នុងការ ផ្តល់សញ្ញាព្រមាន ជាមុនទៅកាន់ហាង 7-Eleven ដទៃទៀត ដើម្បីទប់ស្កាត់ហេតុការណ៍ បែបនេះកើតឡើងសាជាថ្មី៕
ប្រែសម្រួល៖ស៊ុនលី