ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន បំពេញទស្សនកិច្ចជាលើកទី១ នៅក្នុងទឹកដីអ៊ីស្រាអ៊ែល ដែលជាការមកកាន់មជ្ឈិមបូព៌ា ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក

យេរ៉ូសាឡឹម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានចាប់ផ្តើមដំណើរទស្សនកិច្ច នៅមជ្ឈិមបូព៌ាក្នុងប្រទេសអ៊ីស្រាអ៊ែល ជាកន្លែងដែលភាគីទាំង២ បានប្តេជ្ញាថា នឹងធ្វើឱ្យស៊ីជម្រៅ សមាហរណកម្មរដ្ឋជ្វីហ្វនៅក្នុងតំបន់ ខណៈដែលពួកគេប្រឈមមុខ នឹងសត្រូវរួមរបស់អ៊ីរ៉ង់ ។

លោក បៃដិន ដែលជាដំណើរទស្សនកិច្ច ថ្នាក់តំបន់លើកដំបូងចាប់តាំងពី ឡើងកាន់តំណែងក៏នឹងនាំរូបគាត់ ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ បានសន្យាគាំទ្រយ៉ាងរឹងមាំ សម្រាប់អ៊ីស្រាអ៊ែល ដែលបានបង្រួបបង្រួម ទំនាក់ទំនងជាមួយរដ្ឋអារ៉ាប់ ជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយសង្ឃឹមថា នឹងធ្វើដូច្នេះជាមួយទីក្រុងរីយ៉ាដផងដែរ ។

លោក បៃដិន បានថ្លែងបន្ទាប់ពីឡើងយន្តហោះ Air Force One ហើយបានចុះចតនៅអាកាសយានដ្ឋាន Ben Gurion ក្បែរទីក្រុង Tel Aviv ដើម្បីស្វាគមន៍លើកម្រាលព្រំក្រហម ខណៈគូសបញ្ជាក់អំពីទំនាក់ទំនង “ទំនាក់ទំនងស៊ីជម្រៅ” របស់ក្រុងវ៉ាស៊ីនតោនចំពោះរដ្ឋជ្វីហ្វថា “យើងនឹងបន្តជំរុញការធ្វើសមាហរណកម្ម របស់អ៊ីស្រាអ៊ែលចូលទៅក្នុងតំបន់” ។

លោកប្រធានាធិបតីបានថ្លែងថា “ខ្ញុំមានមោទនភាពក្នុងការនិយាយថា ទំនាក់ទំនងរបស់យើងជាមួយរដ្ឋអ៊ីស្រាអ៊ែល មានភាពស៊ីជម្រៅ និងរឹងមាំជាងនៅក្នុងទស្សនៈរបស់ខ្ញុំ ។ ជាមួយនឹងដំណើរទស្សនកិច្ចនេះ យើងកំពុងពង្រឹងទំនាក់ទំនង របស់យើងឱ្យកាន់តែរឹងមាំថែមទៀត” ។

នាយករដ្ឋមន្ត្រីចាំផ្ទះរបស់អ៊ីស្រាអ៊ែល លោក Yair Lapid បានលើកឡើងថា “យើងនឹងពិភាក្សាអំពីការកសាងសន្តិសុខ និងស្ថាបត្យកម្មសេដ្ឋកិច្ចថ្មី ជាមួយប្រជាជាតិនៃមជ្ឈិមបូព៌ា” បន្ទាប់ពីកិច្ចព្រមព្រៀងដែលឈ្មួញកណ្តាល របស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២០ ជាមួយ UAE បារ៉ែន និងម៉ារ៉ុក ។

លោកបានឲ្យដឹងទៀតថា “ហើយយើងនឹងពិភាក្សាអំពីតម្រូវការ ក្នុងការបន្តសម្ព័ន្ធសកលដ៏រឹងមាំមួយ ដែលនឹងបញ្ឈប់កម្មវិធី នុយក្លេអ៊ែរអ៊ីរ៉ង់” ចំពេលមានកិច្ចខិតខំប្រឹងប្រែង ដែលកំពុងបន្តដោយមហាអំណាច ពិភពលោកដើម្បីសង្គ្រោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ដែលបានដួលរលំនោះ ។

គេបានដឹងថា ដំណើរទស្សនកិច្ចរបស់លោក បៃដិន ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃសុក្រ នឹងក្លាយជាការផ្តោតសំខាន់ នៃដំណើរទស្សនកិច្ចនេះ បន្ទាប់ពីលោកបានចាត់ទុក ព្រះរាជាណាចក្រសម្បូរប្រេងថា ជា “មនុស្សគួរឲ្យស្អប់ខ្ពើម” ជុំវិញការសម្លាប់អ្នកកាសែតអារ៉ាប៊ីសាអូឌីត Jamal Khashoggi ឆ្នាំ២០១៨នោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top