ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ពាណិជ្ជកម្ម ជាមួយបរទេស របស់ប្រទេសចិន ពុះពារសម្ពាធ និងមានភាពធន់ កាន់តែខ្លាំងឡើងៗ

ព្រឹកថ្ងៃទី១៣ ខែកក្កដា អគ្គរដ្ឋបាលគយ របស់ប្រទេសចិន បានចេញផ្សាយតារាងពិន្ទុ នៃការនាំចេញនាំចូល របស់ពាណិជ្ជកម្ម ជាមួយបរទេស របស់ប្រទេសចិន ពោល គឺមានបរិមាណសរុប ១៩,៨ទ្រីលានប្រាក់យាន់ចិន បានកើនជាង ៩,៤ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០២១ ។ ក្នុងនោះការនាំចេញ បានកើនឡើង១៣,២ភាគរយ រីឯការនាំចូលបានកើនឡើង៤,៨ភាគរយ ។ ជាពិសេស បើគិតជាប្រាក់ដុល្លារអាមេរិក ល្បឿនកំណើន នៃការនាំចេញរបស់ប្រទេសចិន នៅខែមិថុនាបានកើនឡើង ១៧,៩ភាគរយ បានហួសពីការប៉ាន់ ប្រមាណរបស់ស្ថាប័នទីផ្សារ ភាគច្រើនទាំងក្នុងស្រុក និងក្រៅប្រទេស ។

នៅបីខែដំបូងឆ្នាំនេះ ប្រទេសចិន បានសម្រេចបាននូវកិច្ចចាប់ផ្តើមដ៏មានស្ថិរភាពដែលមានកំណើន១០,៧ភាគរយ បន្ទាប់មក តំបន់ដីសណ្តរទន្លេយ៉ង់សេ និងទន្លេជូជាំង ដែលមានក្រុងសៀងហៃ ជាតំណាងនិងជាតំបន់ពាណិជ្ជកម្ម ជាមួយបរទេសដ៏សំខាន់ របស់ប្រទេសចិន បានផ្ទុះការរីករាលដាល នៃជំងឺកូវីដ១៩ សារចុះសារឡើង បានវាយប្រហារយ៉ាងខ្លាំងបង្គួរ ទៅលើការនាំចេញ និង នាំចូលនៅខែមេសា ។ ពេលដល់ខែឧសភា យោងតាមស្ថាន ការណ៍ទូទៅ នៃការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ របស់ប្រទេសចិន មានភាពល្អប្រសើរ ជាទូទៅ សហគ្រាសបានបង្កបង្កើន ផលឡើងវិញប្រកប ដោយរបៀបរៀបរយ ហើយតួលេខពាណិជ្ជកម្ម ជាមួយបរទេសរបស់ប្រទេសចិន បានចាប់ផ្តើមកើនឡើង ។ ខែឧសភា ល្បឿនកំណើន បានឡើងដល់៩,៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២១ រីឯខែមិថុនាវិញ ល្បឿនកំណើន បានឡើងដល់១៤,៣ភាគរយ ទីបំផុត ល្បឿនកំណើន នៃពាណិជ្ជកម្ម ជាមួយបរទេសរបស់ប្រទេសចិន នៅឆមាសទីមួយឆ្នាំនេះ គឺ៩,៤ភាគរយ បានរក្សានិន្នាការជាមូលដ្ឋាន នៃកំណើនពាណិជ្ជកម្ម ជាមួយបរទេស របស់ប្រទេសចិន ដោយនឹងនរ ។

បើសិនជាចាត់ទុកផលប៉ះពាល់ពីជំងឺកូវីដ១៩លើកនេះ ជាការសាកល្បង របស់ពាណិជ្ជកម្ម ជាមួយបរទេស របស់ប្រទេសចិនក្នុងការទប់ទល់ នឹងកម្លាំងសម្ពាធ នោះការងើប ឡើងវិញ យ៉ាងខ្លាំងនៅខែឧសភា និងខែមិថុនា ទទួលបានពន្ទុល្អ ក្នុងការប្រឡងលើកនេះ ហើយក៏ជាការច្រាន ចោលយ៉ាងខ្លាំងក្លា ចំពោះពាក្យសំដី របស់មជ្ឈដ្ឋានមតិខាងក្រៅ ដែលតែងតែឃោសនាថា សេដ្ឋកិច្ចចិនមានសភាពអន់ថយ ។

ហេតុអ្វីបាន ជាពាណិជ្ជកម្ម ជាមួយបរទេស របស់ប្រទេសចិនអាចពុះពារ “ការសាកល្បងពីកម្លាំងសម្ពាធ ” គឺដោយមកពីតម្រូវការ របស់ពិភពលោក ទាំងមូលចំពោះ “ផលិតផលចិន” មានភាពនឹងនរ ។ នៅឆមាសទីមួយឆ្នាំនេះ ការនាំចេញរបស់ប្រទេសចិន លើវិស័យ ផលិតផល ឧស្សាហកម្មគ្រឿង ចក្រនិងអេឡិចត្រូនិក ដូចជាឧបករណ៍អគ្គិសនី គ្រឿងឧបករណ៍ អេឡិចត្រូនិច និងរថយន្ត ជាដើម បានកើន ឡើង២៤,៨ភាគរយ ១៦,៤ភាគរយ និង៥១,១ភាគរយដោយឡែកពីគ្នា រីឯការនាំចេញលើវិល័យ ផលិតផលនៃឧស្សាហកម្មអតីពលកម្ម ដូចជាវាយនភណ្ឌ សំលៀកបំពាក់ ផលិតផលប្លាស្ទីក និងស្បែកជើងជាដើមបានកើនឡើង១០,៨ភាគរយ ១៤,៩ភាគរយនិង៣១,៤ភាគរយ ដោយឡែកពីគ្នា ។

កំពង់ផែ ក៏ជាប់រវល់ណាស់ដែរ។ តាមដំណឹងផ្សាយឱ្យដឹងថា ពីខែមិថុនាដល់សព្វថ្ងៃនេះ គិតជាមធ្យម ក្នុងមួយថ្ងៃៗ រដ្ឋបាលគយនៃក្រុងសៀងហៃ អាចទទួលបានរាយការណ៍ នៅកន្លែងគយ សម្រាប់ការនាំចេញ និងនាំចូលប្រហែល ៦ម៉ឺន បានកើនឡើង៣,៤៤ដងបើប្រៀបធៀប និងពាក់កណ្តាលខែមេសា ។

ប្រការនេះអាចឃើញថា ពិភពលោកត្រូវការប្រទេសចិន ។ ការអភិវឌ្ឍក្នុងរយៈពេលរាប់សិប ឆ្នាំកន្លងមក ធ្វើឱ្យប្រទេសចិន ក្លាយទៅជាប្រទេសតែមួយគត់ ដែលមានឧស្សាហកម្មគ្រប់ ផ្នែកទាំងអស់ ក្នុងបញ្ជីឈ្មោះឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ ជាងនេះទៅទៀត ក្នុងផលិតផលឧស្សាហកម្ម សំខាន់ៗចំនួនជាង៥០០ ប្រភេទ នៅលើពិភពលោក ផលិតផលឧស្សាហកម្ម ចំនួនជាង២២០ប្រភេទ របស់ប្រទេសចិន កាន់លំដាប់ថ្នាក់ទីមួយ នៅលើពិភពលោក ។

និយាយជារួម នៅឆមាសទីមួយឆ្នាំនេះ ពាណិជ្ជកម្មជាមួយបរទេស របស់ប្រទេសចិនបានពុះពារសម្ពាធ និងមានភាពធន់កាន់តែខ្លាំងឡើងៗ ហើយបានចាក់គ្រឹះដ៍រឹងមាំ សម្រាប់ឱ្យប្រទេសចិនរក្សាភាពនឹងនរ នៃពាណិជ្ជកម្មជាមួយបរទេស ពេញមួយឆ្នាំ និងលើកកម្ពស់គុណភាព ។ យោងតាមគោលនយោបាយ របស់ប្រទេសចិន ជាច្រើនសម្រាប់លំ នឹងសេដ្ឋកិច្ចត្រូវបានអនុវត្តជាបន្តបន្ទាប់ និងការបង្កបង្កើនផលឡើងវិញ ត្រូវជំរុញដោយមាន របៀបរៀបរយ នោះពាណិជ្ជកម្ម ជាមួយបរទេសរបស់ចិន មានលក្ខណៈសម្បតិ្តរក្សាការកើនឡើង ដោយនឹងនរ ហើយនឹងបន្ត ផ្តល់កម្លាំងចលករដល់ការងើបឡើងវិញ សេដ្ឋកិច្ចពិភពលោកតទៅទៀត ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top