ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូ ចោទអាមេរិកថា បានផ្តល់ព័ត៌មានចារកម្មពីតំបន់ Donbass ឱ្យអ៊ុយក្រែន

បរទេស៖ ទីក្រុងវ៉ាស៊ីនតោនមិនត្រឹមតែ ផ្គត់ផ្គង់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំ ចល័តចម្ងាយឆ្ងាយ (HIMARS) ដល់ទីក្រុងគៀវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ការស៊ើបការណ៍ លើគោលដៅនានាពីក្នុងទីក្រុង Donbass ហើយថែមទាំងបានបញ្ជូនគ្រូបង្ហាត់ “ក្រៅផ្លូវការ” ទៅកាន់អ៊ុយក្រែន ដើម្បីជួយផ្នែករឹង។ នេះបើតាមក្រសួងការបរទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី14 ខែកក្កដា ឆ្នាំ2022 បានឱ្យដឹងថា ទីក្រុងមូស្គូបានចោទប្រកាន់ថា រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាឱ្យ ទាហានបាញ់ផ្លោងដាក់ជនស៊ីវិល នៅក្នុងសាធារណរដ្ឋប្រជាមានិត Lugansk និង Donetsk ដោយមានជំនួយពីអាវុធដែល ផលិតដោយសហរដ្ឋអាមេរិក។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា កងកម្លាំងអ៊ុយក្រែន “បានប្រើប្រាស់ប្រព័ន្ធរ៉ុក្កែតបាញ់ច្រើន ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក HIMARS នៅគ្រប់ផ្នែកទាំងអស់” ។

លោកស្រីបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនបាននិងកំពុង ចែករំលែកការស៊ើបការណ៍សម្ងាត់ យ៉ាងសកម្មលើគោលដៅនានា ជាមួយទីក្រុងគៀវ ហើយថែមទាំងបានបញ្ជូន គ្រូបង្រៀនក្រៅផ្លូវការ ដែលកំពុងជួយអ្នកតំណាង នៃរបបគៀវឱ្យមានគោលដៅ ត្រឹមត្រូវថែមទៀត ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top