ព័ត៌មានអន្តរជាតិ

Update ៖ មេដឹកនាំហិរញ្ញវត្ថុ នៃក្រុម G20 ជួបប្រជុំគ្នានៅកោះបាលី ផ្តោតសំខាន់លើបញ្ហាអ៊ុយក្រែន

ឥណ្ឌូនេស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ថា មេដឹកនាំហិរញ្ញវត្ថុក្រុម G20 ជួបប្រជុំគ្នានៅថ្ងៃសុក្រនេះ នៅលើកោះរមណីយដ្ឋាន បាលី ខណៈដែលម្ចាស់ ផ្ទះឥណ្ឌូនេស៊ី ព្យាយាមស្វែងរកចំណុចរួម នៅក្នុងក្រុមដែលបែកបាក់ ដោយសង្រ្គាមអ៊ុយក្រែន ចំពេលមានសម្ពាធសេដ្ឋកិច្ច កើនឡើងពីអតិផរណាកើនឡើង ។

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលវិមានក្រឹមឡាំងហៅថា ជា “ប្រតិបត្តិការយោធា ពិសេស” បានគ្របដណ្ដប់លើកិច្ចប្រជុំមុនៗ ដោយក្រុមសេដ្ឋកិច្ចធំៗចំនួន២០ រឺហៅថា G20 រួមទាំងការប្រមូលផ្តុំរដ្ឋមន្ត្រីការ បរទេស កាលពីសប្តាហ៍មុនផងដែរ ។

លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី បានប្រាប់ដល់តំណាងធនាគារពិភពលោក នៅក្នុងកិច្ចប្រជុំមួយក្នុងទីក្រុងហ្សាការតា ថា លោកសង្ឃឹមថា សមាជិកក្រុម G20 “អាចចេញសេចក្តីថ្លែងការណ៍មួយ” បន្ទាប់ពីបានបញ្ចប់ការជួបជុំ របស់ពួកគេនៅថ្ងៃសៅរ៍ នេះបើយោងតាមរដ្ឋមន្ត្រីផែនការ របស់គាត់បានលើកឡើងដូច្នេះ ។

សមាជិកក្រុម G20 រួមមានបណ្តាប្រទេសលោកខាងលិច ដែលបានដាក់ទណ្ឌកម្មលើរុស្ស៊ី និងចោទប្រកាន់ថា ខ្លួនជាឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន ដែលខ្លួនបដិសេធ ក៏ដូចជាប្រទេសនានាដូចជា ចិន ឥណ្ឌា និងអាហ្រ្វិកខាងត្បូង ដែលកាន់តែស្ងាត់ស្ងៀម ក្នុងការឆ្លើយតបរបស់ពួកគេ ។

មន្ត្រីអាល្លឺម៉ង់ និងបារាំងបានសម្តែង ការមន្ទិលសង្ស័យថា ចំណុចរួមអាចឈាន ដល់បានដោយសារភាពតានតឹងលើអ៊ុយក្រែន ។

រដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិក Janet Yellen កាលពីថ្ងៃព្រហស្បតិ៍ បានលើកឡើងថា សង្រ្គាមកំពុងបង្កឱ្យមានការ រីករាលដាលអវិជ្ជមាន នៅទូទាំងពិភពលោក ហើយមន្ត្រីរុស្ស៊ីមិនមានកន្លែង នៅក្នុងកិច្ចប្រជុំក្រុម G20 នោះទេ ។

រដ្ឋមន្ត្រី Yellen បានគេចចេញ ពីសំណួរមួយអំពី ថាតើលោកស្រីនឹងដើរចេញនៅពេលដែលមន្ត្រីរុស្ស៊ី បានលើកឡើង ប៉ុន្តែបាននិយាយថា លោកស្រីនឹងថ្កោលទោស ការឈ្លានពានរបស់រុស្ស៊ី “ក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត” ៕
ប្រែសម្រួលដោយ៖ ម៉ៅs បុប្ផាមករា

To Top