អំពូលបំភ្លឺផ្លូវត្រូវគេកែសម្រួលឱ្យស្រអាប់ ទឹកក្តៅនឹងផ្គត់ផ្គង់តាមពេលកំណត់ អាងហែលទឹកត្រូវបិទ ថ្លៃនៃការផ្គត់ផ្គង់កំដៅនឹងត្រូវតំឡើង។ល។ រឿងគួរឱ្យខកចិត្តទាំងនេះ បានកើតឡើងនៅអាល្លឺម៉ង់ ដែលជាអង្គភាពសេដ្ឋកិច្ចធំបំផុត នៃសហភាពអឺរ៉ុប ។ ទន្ទឹមនឹងបំពង់បញ្ជូនឧស្ម័នធម្មជាតិធំបំផុត ពីរុស្ស៊ីទៅអឺរ៉ុបឈ្មោះ Nord Stream 1 បានផ្អាកការបញ្ជូនឧស្ម័នធម្មជាតិ ជាបណ្តោះអាសន្នដោយសារការថែទាំពីថ្ងៃទី១១ដល់ថ្ងៃទី២១ខែកក្កដា សភាពការណ៍ពោលខាងលើ ប្រហែលនឹងមានភាពកាន់តែអាប់អួរទៅៗ ។
បច្ចុប្បន្ននេះជាដំណាក់កាលដ៏សំខាន់សម្រាប់ឱ្យអឺរ៉ុប រក្សាទុកឧស្ម័នធម្មជាតិដើម្បីឆ្លងកាត់រដូវរងា ដូច្នេះ បំពង់ Nord Stream 1 បញ្ឈប់បញ្ជូនឧស្ម័នធម្មជាតិ បណ្តាលឱ្យអឺរ៉ុប ជាពិសេសអាល្លឺម៉ង់ព្រួយបារម្ភយ៉ាងខ្លាំង ។ នៅឆ្នាំ២០២១ ឧស្ម័នធម្មជាតិរុស្ស៊ីត្រូវជា៥៥ភាគរយ នៃបរិមាណសរុប នៃការនាំចូលរបស់អាល្លឺម៉ង់ ។ បន្ទាប់ពីផ្ទុះការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែន អឺរ៉ុបបានធ្វើតាមដានសហរដ្ឋអាមេរិក ដោយអនុវត្តការដាក់ទណ្ឌកម្ម ទៅលើរុស្ស៊ី ដូច្នេះ រុស្ស៊ីក៏បានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ចំពោះអឺរ៉ុប បណ្តាលឱ្យតម្លៃឧស្ម័នធម្មជាតិ នៃអឺរ៉ុបកើនឡើងយ៉ាងខ្លាំង ។ បន្ទាប់ពីរុស្ស៊ីធ្វើការថែទាំប្រចាំឆ្នាំ ចំពោះខ្សែបំពង់ Nord Stream 1 សំណួរដ៏ធំមួយដែលអឺរ៉ុបប្រឈមមុខគឺ តើរុស្ស៊ីនឹងបិទបំពង់ Nord Stream 1 ចាប់ពីពេលនេះទៅឬទេ?
ប្រទេសអឺរ៉ុបដែលកំពុងរងផលប៉ះពាល់ពី ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន បានព្រួយបារម្ភជាទូទៅថា បំពង់ Nord Stream 1 នឹងផ្តាច់ការផ្គត់ផ្គង់ទាំងស្រុង ។ លោក Bruno Le Maire រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំងបានថ្លែងថា នឹងត្រៀមលក្ខណៈឱ្យបានល្អ ដើម្បីទប់ទល់នឹងការដែលរុស្ស៊ី ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិទាំងស្រុង ។ ប្រទេសអូទ្រីសបានចាប់ដំណើរការយន្តការ “ផ្តល់ភេរវសញ្ញាជាមុន” ដើម្បីប្រើប្រាស់គ្រឿងឥន្ធនៈផ្សេងទៀត ជំនួសឧស្ម័នធម្មជាតិអស់ពីលទ្ធភាព ។ រីឯអ៊ីតាលីវិញបានលុបចោលការដាក់កំហិតទៅលើបរិមាណផលិតកម្ម នៃរោងចក្រអគ្គិសនី ដែលដើរដោយថាមពលធ្យូងថ្ម ។ ហើយប្រទេសក្រិចមានផែនការ ពន្លឿនការជីកយកធ្យូងថ្ម ព្រមទាំងបានផ្លាស់ប្តូររោងចក្រអគ្គិសនី ដែលដើរដោយឧស្ម័នធម្មជាតិ ទៅជារោងចក្រអគ្គិសនីដែលដើរដោយប្រេងម៉ាស៊ូត ។ ប៉ុន្តែក្នុងរយៈពេលដ៏ខ្លីខាងមុខ អឺរ៉ុបគឺពិបាករកឃើញធាតុ ជំនួសឧស្ម័នធម្មជាតិរុស្ស៊ីណាស់ ។ កាសែត《The Washington Post》ថ្លែងថា រុស្ស៊ីកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នធម្មជាតិនឹងនាំមកនូវ “រដូវរងាពិបាកឆ្លងកាត់”ដល់អឺរ៉ុប ។
ព្រមពេលជាមួយគ្នានេះ កំណើនសេដ្ឋកិច្ចអឺរ៉ុបបានបន្ធូរល្បឿន ទីផ្សារមានព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះការថមថយចុះនៃតំបន់ប្រាក់អឺរ៉ូ បូករួមទាំងប្រព័ន្ធរូបិយវត្ថុបម្រុង សហព័ន្ធអាមេរិកបានដំឡើង ការប្រាក់ជាដើម បានជានៅកាលពីថ្ងៃទី១២ខែកក្កដា អត្រាប្រាក់អឺរ៉ូប្តូរដុល្លារអាមេរិកបានធ្លាក់ចុះដល់១:១ ដែលជាកម្រិតទាបបំផុត ក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ។ ផលវិបាកដែលអ្នកនយោបាយអឺរ៉ុបតាមដានសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មទៅលើរុស្ស៊ី បាននិងកំពុងមានប្រតិកម្មតបវិញ ទៅលើប្រជាជនសាមញ្ញ ។
បើកឡានព្រួយថ្លៃប្រេង បើកភ្លើងព្រួយថ្លៃអគ្គិសនី “សេរីភាពខាងការងូតទឹក”ក៏ជិតនឹងបាត់ហើយ ក្រៅពីនេះ ក៏ត្រូវត្រៀមលក្ខណៈទប់ទល់នឹងភាពរងា។ល។ ប្រជាជនអឺរ៉ុបកាន់តែច្រើនឡើងៗបានយល់ថា ពួកគេបាននិងកំពុងក្លាយជាអ្នករងគ្រោះខ្លាំងបំផុត ក្នុងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ។ អ្នកនយោបាយអឺរ៉ុប បង្ករឿងហេតុលើផ្លូវខុសឆ្គង តាមដានជើងរបស់សហរដ្ឋអាមេរិក មិនប្រសើរឆ្លៀតឱកាសដែលរដូវរងា នៅមិនទាន់មកដល់ ស្វែងរកមធ្យោបាយកាន់តែវិជ្ជមាន និងប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញការចរចាសន្តិភាពនិងបន្ធូរបន្ថយវិបត្តិ ។ ទោះបីជាគ្រាន់តែដើម្បីធ្វើឱ្យប្រជាជនអឺរ៉ុប ឆ្លងកាត់រដូវរងាដោយក្តៅឧណ្ហៗក៏បានដែរ ៕
វិទ្យុមិត្តភាពកម្ពុជាចិន