ដោយមានរលក Covid -19 កើតទ្បើង ទើបក្រុម Bilderberg បានពន្យាពេលមិនកោះប្រជុំអស់ពីរឆ្នាំ ២០២០និង២០២១។ ហើយឆ្នាំនេះ គឺកិច្ចប្រជុំលើកទី៦៨ របស់ The Bilderberg Group បានប្រព្រឹត្តទៅពីថ្ងៃទី២ ដល់៥ មិថុនា ២០២២ នៅ Washington D.C ក្នុង Hotel Mandarin Oriental ដោយកិច្ចប្រជុំលើកនេះ មានប្រធានបទសំខាន់ ដូចខាងក្រោមនេះ ៖
១- រៀបចំនិងចាត់តាំង ភូមិសាស្ត្រនយោបាយ ទ្បើងវិញ
២- ភាពប្រឈមទាំងទ្បាយ ចំពោះ NATO
៣- អំពីប្រទេសចិន
៤- ចាត់តាំងរចនាសម្ពន្ធ័ Indo-Pacific ទ្បើងវិញ
៥- ការប្រកួតប្រជែងបច្ចេកវិទ្យា រវាងចិននិងអាមេរិក
៦- អំពីរុស្សី
៧- និរន្តភាព របស់បណ្តារដ្ឋាភិបាល នឹងខឿនសេដ្ឋកិច្ចពិភពលោក
៨- ភាពរអាក់រអួល របស់ប្រព័ន្ធហិរញ្ញវត្ថុ សកលលោក
៩- ព័ត៌មាន អកុសល មិនពិត
១០-សន្តិសុខថាមពល និងចរិតនិរន្តភាព
១១-ស្ថានភាពក្រោយ Covid-19
១២-ការធ្លាក់ចុះនិងភាពបែកបាក់ នៃបណ្តាសង្គម ប្រជាធិបតេយ្យ
១៣-ពាណិជ្ជកម្មនិងដំណើរអសកលភាវូបណីយកម្ម ( non-globalization)
១៤- បញ្ហារបស់ Ukraine
ដោយយោងតាមវិទ្យាស្ថាន Global Research របស់កាណាដា ឱ្យដឹងថាកិច្ចប្រជុំ Bilderberg Group លើកនេះ មានសមាជិក ចូលរួមទាំងអស់១២០នាក់ មកពី ២១ប្រទេស លើពិភពលោកដោយមាន ២ភាគ៣ មកពីអឺរ៉ុប ទាំងអស់។
Bilderberg Group តែងតែប្រកាសថា កិច្ចប្រជុំរបស់ពួកគេ មានភាពសាមញ្ញ ធម្មតាតែជាការពិតការជួបជុំ របស់ពួកគេបានជះឥទ្ធិពល យ៉ាងខ្លាំងមកលើវាសនា របស់ពិភពលោក ក្នុងគ្រប់សម័យកាលទាំងអស់ ! ព្រោះឥស្សរៈជនសំខាន់ ដែលចូលរួមប្រជុំលើកនេះ គេនៅតែសំគាល់ឃើញ key persons ដដែរដូចជា Bill Clinton , Tony Blair ,Angela Merkel , Herman van Rompuy អតីតនាយករដ្នមន្ត្រី Belqigue និងជាប្រធានដំបូងក្រុមប្រឹក្សាអឺរ៉ុប Henry Kissinger, Mark Rutte នាយករដ្នមន្ត្រី Holland , Sanna Marin នាយករដ្នមន្ត្រី Finland , Charles Michel ប្រធានកក្រុមប្រឹក្សាអឺរ៉ុប. Margaritis Schinas អនុប្រធានក្រុមប្រឹក្សា គណៈកម្មកាអឺរ៉ុប និងពួកមនុស្សសំខាន់ ក្នុងវិស័យឯកជន រួមមាន Albert Bourla នាយករបស់ក្រុមហ៊ុន Pfizer , Emma Walmsley នាយករបស់ក្រុមហ៊ុន GlaxoSmithKline , Ben van Beurden នាយកដឹកនាំរបស់ Shell , Bernard Looney នាយកដឹកនាំរបស់ BP , Eric E. Schmidt អតីតនាយកចាត់ចែង និងអតីតប្រធាន Google ,Yann Lecun អនុប្រធាននិងជាប្រធានក្រុមអ្នកវិទ្យាសាស្ត្រ ផ្នែក AI របស់ Facebook , KevinScott ជា CEO របស់ Microsoft និង Jose Manuel Barroso ប្រធានរបស់ Goldman Sachs International។
ក្រៅពីនេះ ក៏នៅមានឥស្សរៈជន សំខាន់ជាច្រើនទៀត ដូចជាព្រះមហាក្សត្រ របស់ប្រទេស Holland , លោក Jens Stoltenberg អគ្គលេខាធិការ របស់អង្គការ NATO , William J. Burns នាយក CIA , Jake Sullivan នាយកក្រុមប្រឹក្សាសន្តិសុខជាតិ របស់អាមេរិក និងលោក Jeremy Fleming នាយកបណ្តាញព័ត៌មាន របស់អង់គ្លេស ។
អង្គប្រជុំ បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំនេះពិភពលោក នៅតែស្ថិតក្នុងស្ថានភាព មិនច្បាស់លាស់ និងមានអស្ថេភាពដរដែល ហើយកិច្ចប្រជុំបានប្រមូលផ្ដុំ មកលើប្រធានបទ រៀបចំចាត់តាំង ភូមិសាស្ត្រនយោបាយ ទ្បើងវិញ ភាពប្រឈមរបស់ NATO , អំពិចិន , រៀបចំក្បាលម៉ាស៊ីនដឹកនាំ ចំពោះអង្គការ Indo-Pacific ទ្បើងវិញ និងការប្រកួតប្រជែង លើផ្នែក បច្ចេកវិទ្យា រវាង ចិន រុស្សី ជាមួយអាមេរិក ។
អង្គប្រជុំ បានលើកកំពស់យន្តការ Disinformation Governance Board ដែលក្នុងប៉ុន្មានឆ្នាំនេះ សេរីភាពព័ត៌មានខ្លាំងពេក បាននាំឲ្យមានព័ត៌មាន អកុសលដ៏ច្រើន ដែលកត្តានេះបានជះ ឥទ្ធិពល មកលើសន្តិសុខ ក្នុងប្រទេស ….. coordinate countering misinformation related To homeland security បើគ្រប់គ្រង់វាបានល្អជាបច្ច័យមួយដ៏ចម្បង ក្នុងការត្រួតត្រា បានសុក្រិត្យមកលើ បណ្តារដ្ឋាភិបាលនិងសេដ្នកិច្ច ដោយពិភពលោក បានសមទៅនឹង ព័ត៌មានវិទ្យា អស់ហើយ ។
ការចូលរួមរបស់ CEO របស់ Shell និង BP ជាសក្ខីកម្មមួយ បញ្ជាក់ឱ្យឃើញថា វិស័យសន្តិសុខថាមពល និងចរិតនិរន្តភាពរបស់ថាមពល នៅតែមានតួរនាទីសំខាន់ ព្រមទាំងមានការចូលរួម របស់CEO នៃក្រុមហ៊ុនថ្នាំពេទ្យ Pfizer បញ្ជាក់ឲ្យឃើញថា ក្រុម Bilderberg បានចាត់ទុកVaccine Pfizer ជាប្រភេទថ្នាំពេទ្យ ដែលមានឧត្តមភាពល្អជាងគេបំផុត ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹង Covid-19 នោះ ។
យោងតាម Global Research Canada ឲ្យដឹងថាចិន នៅតែបានផ្តល់ការគាំទ្រ ដល់រុស្ស៊ី អំពីបញ្ហា Ukraine ហើយលោក Anthony Blinken បានអះអាងថាចិន នៅតែមានបំណងធ្វើឱ្យ តំបន់អាស៊ីប៉ាស៊ីហ្វិក នេះ ស្ថិតក្នុងស្ថានការណ៌ អស្ថេរភាពដែរ នេះពួកអ្នកយុទ្ធសាស្ត្រ មើលឃើញថា នេះជាលេសមួយសំរាប់ អាមេរិកមាន arguments ក្នុងការពង្រឹងនិងពង្រីកកម្លាំង នៅក្នុងតំបន់ Indo-Pacific បំរើឱ្យ ផលប្រយោជន៏របស់ខ្លួន ក្រោមហេតុផល ផ្ដល់ការគាំទ្រនិងការពារ ដល់សម្ព័ន្ធមិត្ត របស់ខ្លួន ។
ពីវេទិការ Davos មកដល់កិច្ចប្រជុំ Bilderberg មានតែបាវចនា the Great Narrative តែមួយគត់ របស់ពួកនេះ គឺការកំទេចរុស្ស៊ី និងបំបាត់ចិន រួមតាំងពួកប្រទេស ដែលដើរតាមរុស្ស៊ីនិងចិន ក៏ត្រូវរងការវាយប្រហារ ផងដែរ។
ពាក់ព័ន្ធដល់ក្រុម អគតិនេះ ចិនបានអះអាងថា និងគ្រប់គ្រង់ Covid-19 ឱ្យបាន នៅក្នុងប៉ុន្មានខែនេះ និងជំរុញកំណើនសេដ្ឋកិច្ច ឲ្យបាន៥,៥ % នៅក្នុងឆ្នាំ ២០២២ ចិនដាច់ខាត គ្មានបំណង កសាង NATO អាស៊ី ដូចលោកខាងលិច ចោទប្រកាន់ទ្បើយ ហើយពេលដែលចិន មានការវិវត្តន៏ រីកចំរើន ពេលនោះទាំង អឺរ៉ុបនិងអាស៊ី និងមិនធ្លាក់ក្នុងអន្ទាក់របស់ អាមេរិក ដោយខឿនសេដ្ឋកិច្ច មានការវិវត្តន៏ រីកចំរើននិងបង្កើន ការងារច្រើន នៅក្នុងតំបន់នេះ។
ចិន នៅតែជឿជាក់ថា ការប្រកាសក្របខ័ណ្ឌ សេដ្ឋកិច្ច ឥណ្ឌូប៉ាស៊ីហ្វិក របស់អាមេរិក គឺជាផែនការផ្តាច់ទំនាក់ទំនង រវាងប្រទេសនិងប្រទេស រវាងតំបន់និងតំបន់ និងការធ្វើឱ្យបាត់ ភាពឯករាជ ម្ចាស់ការរបស់បណ្តាប្រទេស នៅក្នុងតំបន់ និងក្រុមប្រទេសអាស៊ាន និងជានយោបាយ ប្រឆាំងកិច្ចព្រមព្រៀង RCEP របស់ចិន ។
ចំពោះមុខអាមេរិក បើកយុទ្ធនាការ ប្រឆាំងចិន លើផ្នែកសតិអារម្មរណ៏ និងមនោគមវិជ្ជា តែការធ្វើសង្គ្រាម អាមេរិក ឥតទាន់គិតដល់ដោយ សេដ្ឋកិច្ចចិននិងអាមេរិក នៅមានភាពជិតស្និទ្ធ នៅមានការពឹងផ្អែកគ្នាទៅវិញទៅមក ហើយចំពោះ logistics ចិនមានទំហំធំជាងអាមេរិក ។
ការរក្សាភាពស្ងាត់ស្ងៀម ចំពោះការដាក់ទណ្ឌកម្ម របស់អាមេរិកមកលើរុស្ស៊ី ដោយចិន បារម្ភ ទៅនឹងការខឹងសងសឹក របស់អាមេរិក អាចនាំដល់ការប៉ះពាល់ ដល់ផែនការ BRI របស់ចិន នៅ Ukraine និងនៅក្នុងទ្វីបអឺរ៉ុប ដោយ BRI ជារបៀងសេដ្ឋកិច្ចពិសេសមួយ រត់ពី Iran រហូតដល់ អាស៊ីខាងលិច ក៏ដូចជាផ្លូវសូត្ររត់លើ សមុទ្រផងដែរ ។
នៅក្នុងបរិបទមួយនេះ អាមេរិក បានប្រើប្រាស់ ប្រព័ន្ធហិរញ្ញវត្ថុសកលលោក និងលុយដុល្លាអាមេរិក ជាអាវុធបំរើ ឱ្យយុទ្ធសាស្ត្រ ភូមិសាស្ត្រនយោបាយ។ អំពើអយុត្តិធម៌ របស់អាមេរិក ក្នុងការបង្កក
រូបិយបណ្ណ័ នៅក្រៅប្រទេស បានធ្វើឱ្យមានការប៉ះពាល់ មកលើប្រព័ន្ធហិរញ្ញវត្ថុ អន្តរជាតិ។ ដូច្នេះក្នុងករណី បើមានការ ប៉ះទង្គិចណាមួយ រវាងចិននិងអាមេរិក គឺទ្រព្យសម្បត្តិរបស់ចិន នៅក្រៅប្រទេស ទាំងអស់ រួមទាំងលុយបំរុងបំណុល របស់ចិន ត្រូវប៉ះពាល់ទាំងអស់។
នៅលើក្តាអុក the Grand Chessboard នយោបាយដំណាក់កាល Free Luncheon ប្រហែលនឹងលែងមានតទៅទៀត ហើយអ្នកសេដ្ឋកិច្ចទាំងទ្បាយ បាននិងកំពុងរងចាំមើល ថ្ងៃដែលព្យុះសង្ឃរា នៃមហាវិបត្តិសេដ្ឋកិច្ច មកដល់ ដែលជាបំណង របស់ក្រុម Bilderberg ដូចអ្វីដែលពួកគេ បានធ្វើនៅ Venezuela , Pakistan ឬ Sri Lanka នោះ។
ពាក់ព័ន្ធដល់ Energy Security and Sustainable វិញប្រមុខ របស់ក្រុមហ៊ុន Exxon-Mobil បានធ្វើការ warnings ថាវិបត្តិប្រេងឥន្ធនៈ អាចអូសបន្លាយរហូត ដល់ទៅ៥ឆ្នាំ ដោយកត្តាមានការកាត់បន្ថយ នៅការ exploitation ប្រេងនិងមកពីមាន Covid-19 រួមតាំងមានសង្គ្រាម នៅ Ukraine ដោយការឈ្លានពាន របស់រុស្ស៊ីនោះ ។
លោក Darren Woods នាយករបស់ Exxon Mobil ធ្លាប់បានអះអាង នាវេទការ Davos ថាសូមឲ្យប្រទេសនីមួយៗ ត្រៀមលក្ខណៈសម្បត្តិ ក្នុងការប្រឈមទៅនឹង ការផ្លាស់ប្តូរប្រែប្រួលនិង ភាពមិនប្រាកដនិយម នៅលើទីផ្សារប្រេង នាពេលខាងមុខ និងសូមឲ្យមានការ prevention ការពារខ្លួនទុកជាមុន ចំពោះសភាពការណ៌កើតទ្បើង ជាយថាហេតុនោះ។
យោងតាមការវិភាគ របស់ក្រុមអ្នកយុទ្ធសាស្ត្រ នៅក្នុងមហាវិបត្តិសេដ្ឋកិច្ច លើកនេះ មានប្រទេសធំបី ដែលមិនរងការប៉ះពាល់ គួរឲ្យបារម្ភ ទាំងថាមពលនិងស្បៀង នោះមាន អាមេរិក កាណាដា និង អូស្រ្តាលី៕
ដោយ៖ លោក ហើស សិរីធន់ អ្នកស្រាវជ្រាវភូមិសាស្រ្តនយោបាយ