ព័ត៌មានអន្តរជាតិ

សមាជិកសភាអាមេរិក ចង់បង្កើនថវិកាយោធា ប្រចាំឆ្នាំដល់ ៨៤០ពាន់លានដុល្លារ

បរទេស៖ សភាតំណាងរាស្រ្តអាមេរិក បានអនុញ្ញាតឱ្យចំណាយលើ វិស័យការពារជាតិចំនួន ៨៤០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ដោយបានបង្កើនថវិកាយោធា ដែលបានស្នើឡើងរបស់លោកប្រធានាធិបតី Joe Biden ចំនួន ៣៧ ពាន់លានដុល្លារ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ច្បាប់អនុញ្ញាតការពារជាតិប្រចាំឆ្នាំ (NDAA) ដែលកំណត់ការចំណាយយោធា ត្រូវបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ ដោយការបោះឆ្នោត ៣២៩ លើ ១០១សំឡេង ។

សេចក្តីព្រាងច្បាប់នេះផ្តល់ជំនួយចំនួន ១ពាន់លានដុល្លារដល់អ៊ុយក្រែន រួមទាំងកម្មវិធីបណ្តុះបណ្តាល អ្នកបើកយន្តហោះអ៊ុយក្រែន ក្នុងការហោះហើរយន្តហោះ F-15, F-16 និងយន្តហោះសហរដ្ឋអាមេរិកផ្សេងទៀត។

សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រ របស់សមាជិកសភាលោក Adam Kinzinger បាននិយាយកាលពីខែមុនថា ប្រជាជនអ៊ុយក្រែន គួរតែស្គាល់ខ្លួនឯងជាមួយនឹងយន្តហោះ ដែលផលិតដោយសហរដ្ឋអាមេរិក “ខណៈពេលដែលរដ្ឋបាល នៅតែបន្តពិចារណាលើការ បញ្ជូនឧបករណ៍បែបនេះ” ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top