ព័ត៌មានអន្តរជាតិ

អង់គ្លេស បន្ទោសរុស្ស៊ីទាំងស្រុង ទៅលើការស្លាប់របស់ ទាហានស៊ីឈ្នួលជនជាតិអង់គ្លេស

បរទេស៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការកោះហៅអគ្គរដ្ឋទូតរុស្សី ប្រចាំនៅអង់គ្លេសមកធ្វើការ សាកសួរជុំវិញបញ្ហានៃ ការស្លាប់ទាហានស៊ីឈ្នួល ជនជាតិអង់គ្លេសលោក Paul Urey នៅក្នុងតំបន់ Donetsk ដែលជាកន្លែងដែលគាត់ត្រូវបានឃុំខ្លួន។

លោកស្រី Truss បានប្រកាសយ៉ាងច្បាស់ៗថា ប្រទេសរុស្សីត្រូវតែចេញមុខ មកទទួលខុសត្រូវទាំងស្រុង ចំពោះការស្លាប់របស់លោក Urey ដែលអជ្ញាធរតំបន់ Donetsk បានអះអាងថាគាត់ស្លាប់ ដោយសារជំងឺរ៉ាំរ៉ៃប៉ុណ្ណោះ។

រដ្ឋាភិបាលតំបន់ Donetsk (DPR) បានប្រកាសកាលពីថ្ងៃសុក្រថាលោក Urey បានស្លាប់បាត់ទៅហើយ តាំងតែពីថ្ងៃចន្ទបន្ទាប់ពីបានឃុំខ្លួនគាត់ អស់រយៈពេលប្រមាណជា ៣ខែកន្លងមកជាមួយ នឹងបុរសជនជាតិអង់គ្លេសផ្សេងទៀត ដែលមានឈ្មោះថា Dylan Healy។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថាអង់គ្លេសបានអះអាងថា Urey គ្រាន់តែជាអ្នកធ្វើការ ផ្នែកជំនួយមនុស្សធម៍នៅក្នុង ប្រទេសអ៊ុយក្រែនខណៈដែលអជ្ញាធររដ្ឋ Donetsk បានរកឃើញប្រវត្តិថា Urey មិនត្រឹមតែជាទាហានស៊ីឈ្នួល ធម្មតានោះទេគាត់ថែមទាំងធ្លាប់ ធ្វើសង្គ្រាមនៅអ៊ីរ៉ាក់និងលីប៊ីផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top