ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន បរិហាររុស្ស៊ីដែល វាយប្រហារដោយមីស៊ីល គ្រាចូលរួមកិច្ចប្រជុំក្រុម G20

អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រក្រុមមន្ត្រីលោកខាងលិច បានចោទប្រកាន់សមភាគីរុស្ស៊ី របស់ពួកគេអំពីឧក្រិដ្ឋកម្មសង្គ្រាម បន្ទាប់ពីមីស៊ីលរុស្ស៊ីបានវាយប្រហារ ទីក្រុងអ៊ុយក្រែនឆ្ងាយពីជួរមុខ ក្នុងការវាយប្រហារមួយ ។ ក្រុមមន្ត្រីនៅទីក្រុង គៀវ បានឲ្យដឹងថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់ ។

អ៊ុយក្រែនបានឲ្យដឹងថា ការវាយប្រហារ កាលពីថ្ងៃព្រហស្បតិ៍លើទីក្រុង Vinnytsia ដែលជាទីក្រុងដែលមានប្រជាជន ៣៧០.០០០នាក់ប្រហែល ២០០គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុង គៀវ ត្រូវបានអនុវត្តជាមួយនឹងមីស៊ីល Kalibr ដែលបាញ់ចេញពីនាវាមុជទឹករុស្ស៊ី នៅសមុទ្រខ្មៅ ។

ការវាយប្រហារនេះគឺជា ការវាយប្រហារចុងក្រោយបង្អស់ របស់រុស្សីនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ទៅលើអគារដែលមានមនុស្សច្រើន ក្នុងទីក្រុងឆ្ងាយពីតំបន់ជួរមុខ ដែលគ្រាប់នីមួយៗ បានសម្លាប់មនុស្សរាប់សិបនាក់ ។

រុស្ស៊ី ដែលបដិសេធមិនកំណត់ គោលដៅលើជនស៊ីវិល បានអះអាងថា អគារដែលវាបាន វាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានប្រើដើម្បីហ្វឹកហាត់ ទាហានប៉ុណ្ណោះ ។ អ៊ុយក្រែនបានលើកឡើងថា វាជាអគារការិយាល័យដែលជា មជ្ឈមណ្ឌលវប្បធម៌ដែលប្រើ ដោយអតីតយុទ្ធជនចូលនិវត្តន៍ ។

លោក Volodymyr Zelenskyy ប្រធានាធិបតី បានហៅប្រទេសរុស្ស៊ីថា ជា “រដ្ឋភេរវកម្ម” បានជំរុញឱ្យមានការដាក់ ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងនឹងវិមានក្រឹមឡាំង ហើយបានថ្លែងថា ចំនួនអ្នកស្លាប់នៅក្រុង Vinnytsia អាចនឹងកើនឡើងថែមទៀត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top