ព័ត៌មានអន្តរជាតិ

អឺរ៉ុប បានក្លាយជាអ្នកនាំចូលប្រេង ដ៏ធំរបស់អាមេរិក ចំពេលអឺរ៉ុបខ្លួនឯង ដាក់កំហិតលើប្រេងឆៅរុស្ស៊ី

បរទេស៖ អឺរ៉ុប បានក្លាយជាអ្នកនាំចូលប្រេង សំខាន់របស់អាមេរិក ចំពេលសហភាព អឺរ៉ុប ដាក់កំហិតលើប្រេងឆៅរបស់រុស្ស៊ី ។ នេះបើតាមសារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ទិន្នន័យ ពីការិយាល័យជំរឿន សហរដ្ឋអាមេរិក ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមរបាយការណ៍នេះ ចាប់ពីខែមករាដល់ខែ ឧសភាឆ្នាំនេះ អឺរ៉ុបបាននាំចូលប្រេងឆៅប្រហែល ២១៣,១លាន បារ៉ែល ឬធុង ។ នេះបានអនុញ្ញាត ឱ្យតំបន់នេះ វ៉ាដាច់អាស៊ី ក្នុងនាមជាប្រទេស នាំចូលប្រេងធំបំផុត របស់សហរដ្ឋអាមេរិក សម្រាប់រយៈពេល ៥ខែដូចគ្នាជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៦។ ទិន្នន័យបង្ហាញថា អាស៊ីបានទទួលត្រឹមតែ ១៩១,១លានបារ៉ែល ពីសហរដ្ឋអាមេរិកនៅពេលនោះ។

ការប្តូរទិស នៃលំហូរប្រេងកើតឡើង ចំពេលមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ លើប្រេងរុស្ស៊ី ដែលណែនាំដោយ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសដទៃទៀត ក្នុងការឆ្លើយតបទៅនឹង ការវាយលុកនៅអ៊ុយក្រែន ។ ក្នុងគោលបំណង កាត់បន្ថយប្រាក់ ចំណេញប្រេងរបស់រុស្ស៊ី ហើយជាបន្តបន្ទាប់ដកលទ្ធភាព របស់ទីក្រុងម៉ូស្គូ ក្នុងការផ្តល់មូលនិធិ ដល់ប្រតិបត្តិការយោធា របស់ខ្លួន នៅអ៊ុយក្រែន សហភាពអឺរ៉ុបនាពេលថ្មីៗនេះ បានណែនាំការហ៊ុមព័ទ្ធ មួយផ្នែកលើប្រេងរុស្ស៊ី និងបាននិងកំពុងកាត់ បន្ថយការនាំចូល ៕ប្រែសម្រួលៈ ណៃ តុលា

To Top