ព័ត៌មានអន្តរជាតិ

ប្រេងឥន្ធនៈរបស់រុស្ស៊ី កំពុងដឹកជញ្ជូនយកទៅចាក់គរ នៅមជ្ឈឹមបូព៍ា

បរទេស៖ យោងតាមទិន្នន័យដែល ត្រូវបានចេញផ្សាយដោយ The Bloomberg កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថាការដឹកជញ្ជូនប្រេងរបស់រុស្សី ទៅកាន់តំបន់មជ្ឈឹមបូព៍ាបាន បន្តកើនឡើងយ៉ាងខ្ពស់បំផុត ក្នុងរយៈពេល៦ឆ្នាំចុងក្រោយ គិតត្រឹមខែមិថុនាកន្លងទៅនេះ។

ទិន្នន័យដដែលនេះ ក៏បានបង្ហាញដែរថាចំណែកឯការ ដឺកជញ្ជុនរបស់រុស្សីទៅកាន់ប្លុកអឺរ៉ុបវិញ មានការធ្លាក់ចុះដល់ទៅ ៣០ភាគរយ ក្នុងពេលដំណាលគ្នា។

រុស្សីបានបញ្ជូនឥន្ធនៈប្រភេទនេះ ទៅដល់តំបន់មជ្ឈឹមបូព៍ាដល់ទៅ ១៥៥០០០បារ៉ែល ក្នុងមួយថ្ងៃគិតត្រឹមខែមិថុនា គឺជាទំហំប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន គិតចាប់តាំងតែពីឆ្នាំ២០១៦។

គួរឲ្យដឹងដែរថាមួយភាគ៣ នៃឥន្ធនៈរបស់រុស្សីត្រូវបានគេដឹងថា បានដឹកជញ្ជូនទៅដល់ផែ Fujairah នៅក្នុងប្រទេសសហភាពអារ៉ាប់រួម ៕

ប្រែសម្រួល៖ ស៊ុន លី

To Top