ព័ត៌មានអន្តរជាតិ

លោកខាងលិច មិនអាចរក្សាឲ្យជម្លោះ នៅអ៊ុយក្រែនបន្តទៀតបានទេ

បរទេស៖ ប្រធានបទនៃក្រុមហ៊ុនមួយ នៃបណ្តាក្រុមហ៊ុនអ្នកផ្គត់ផ្គង់អាវុធ នៃមន្ទីរប៉ង់តាហ្គោន កាលពីថ្ងៃម្សិលមីញនេះ បានចេញមកព្រមានថា លោកខាងលិចមិនអាចមាន ស្តុកគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់អាវុធទៅឲ្យ អ៊ុយក្រែនទៀតឡើយ នាពេលខាងមុខនេះ។

លោក Kathy Wardeh បានថ្លែងប្រាប់ទៅកាន់កាសែត The Financial Times កាលពីថ្ងៃម្សិលមិញនេះ បានបញ្ជាក់ថាឧស្សាហកម្មនៃ អ្នកផលិតត្រូវការសញ្ញានៃតំរូវការឲ្យ មានភាពច្បាស់លាស់ពី រដ្ឋាភិបាលលោកខាងលិច ដើម្បីត្រៀមនូវអ្វីដែលពួកគេត្រូវទិញ និងអ្វីដែលពួកគេត្រូវផលិត។

លោកបានបន្តទៀតថាលោកខាងលិច មិនទាន់អស់អាវុធសម្រាប់អ៊ុយក្រែនទេ ប៉ុន្តែអាវុធដែលមានស្រាប់នៅក្នុងស្តុក គឺមិនអាចគ្រប់គ្រាន់ឡើយ ប្រសិនបើជម្លោះនេះនឹង នៅតែបន្តកើតឡើង ហើយអូសបន្លាយរយៈពេលយូរបែបនេះ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top