ព័ត៌មានអន្តរជាតិ

ការគំរាមកំហែងមកលើតំបន់ Crimea បង្ហាញពីភាពគ្មានយោធា របស់អ៊ុយក្រែន

បរទេស៖ ការវាយលុករបស់រុស្ស៊ី គួរតែបន្តរហូតដល់សមត្ថភាពយោធា របស់អ៊ុយក្រែនត្រូវបានលុបបំបាត់ ទាំងស្រុង។ ព្រឹទ្ធសមាជិករបស់រុស្ស៊ី លោក Andrey Klishas បានទទូចបែបនេះ ចំពោះផែនការរបស់រដ្ឋាភិបាលទីក្រុងគៀវ ក្នុងការវាយប្រហារមកលើតំបន់គ្រីមៀ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Klishas ដែលជាប្រធានគណៈកម្មាធិការនីតិកម្មរដ្ឋធម្មនុញ្ញ នៅក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី បានសរសេរនៅក្នុងសារ Telegram កាលពីថ្ងៃអាទិត្យថា “ការគំរាមកំហែងពីរបបយោធាអ៊ុយក្រែន ក្នុងការវាយប្រហារនៅតំបន់ Crimea ឬស្ពាន Crimean គ្រាន់តែបញ្ជាក់ថា ‘denazification’ និង ការកាត់បន្ថយអាវុធ ត្រូវតែត្រូវបានអនុវត្តនៅទូទាំងអ៊ុយក្រែន បើមិនដូច្នេះទេ វាតែងតែមានការគំរាមកំហែង ដល់ទឹកដីរបស់យើង ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធរបស់យើង” ។

“Denazification” និងការគ្មានយោធា ត្រូវបានក្រុងម៉ូស្គូលើកឡើង ក្នុងចំណោមគោលដៅនៃ កិច្ចខិតខំប្រឹងប្រែងយោធារុស្ស៊ី ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន ដែលបច្ចុប្បន្នផ្តោតលើតំបន់ Donbass ភាគអាគ្នេយ៍។

សូមជម្រាបថា កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យនៃនាយកដ្ឋានស៊ើបការណ៍សម្ងាត់ របស់ក្រសួងការពារជាតិអ៊ុយក្រែន លោក Vadim Skibitskiy បានប្រាប់ទូរទស្សន៍ 1+1 ថា ទីក្រុងគៀវ បានចាត់ទុកតំបន់ Crimean ដែលបានបោះឆ្នោតយ៉ាងលើសលប់ ឱ្យក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ី នៅក្នុងប្រជាមតិក្នុងឆ្នាំ 2014 ថា ជាគោលដៅស្របច្បាប់ សម្រាប់កងកម្លាំងរបស់ខ្លួន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top