ព័ត៌មានអន្តរជាតិ

សមាជិកសភារុស្ស៊ីព្រមានថា អ៊ុយក្រែននឹងបង់តម្លៃយ៉ាងធ្ងន់ធ្ងរ បើសិនសម្រេចចិត្ត វាយប្រហារលើតំបន់ Crimea

បរទេស៖ លោក Mikhail Sheremet ដែលតំណាងឱ្យតំបន់ នៅក្នុងសភារុស្ស៊ីបានព្រមានថា ការឆ្លើយតបរបស់រុស្ស៊ី ចំពោះការវាយប្រហាររបស់អ៊ុយក្រែន ដែលគម្រាមកំហែងលើគោលដៅនៅតំបន់ Crimean នឹងមានសភាពធ្ងន់ធ្ងរ ដែលអាជ្ញាធរក្រុងគៀវនឹង មិនអាចយកមកវិញបាន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ការអត្ថាធិប្បាយលើការ ផ្ដល់យោបល់បន្តដោយមន្ត្រីអ៊ុយក្រែនដែលថា កងកម្លាំងទីក្រុងគៀវ អាចវាយប្រហារគោលដៅនៅលើឧបទ្វីប Crimean ឬស្ពាន Crimean លោក Sheremet បានសង្កត់ធ្ងន់ថា វិធានការបែបនេះនឹងត្រូវបានបន្តដោយ “ការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់មជ្ឈមណ្ឌល ធ្វើសេចក្តីសម្រេចចិត្តនៅទីក្រុងគៀវ ហេដ្ឋារចនាសម្ព័ន្ធយោធា និងការផ្គត់ផ្គង់អាវុធ បណ្តាញដឹកជញ្ជូន។

សមាជិកសភារុស្ស៊ីរូបនេះបានប្រាប់ RIA-Novosti កាលពីថ្ងៃអាទិត្យថា “របបទីក្រុងគៀវ នឹងទទួលបានការបដិសេធបែបនេះ ដែលវានឹងមិនអាច ងើបឡើងវិញបានទៀតទេ” ។

ការព្រមាននេះធ្វើឡើងបន្ទាប់ពី សេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ ដោយអ្នកនាំពាក្យចារកម្ម យោធាអ៊ុយក្រែនលោក Vadim Skibitskiy ដែលបានអះអាងថានៅតំបន់ Crimea អាចត្រូវបានកំណត់ គោលដៅដោយប្រព័ន្ធរ៉ុក្កែត M142 HIMARS និង M270 MLRS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ៕

ប្រែសម្រួលៈ ណៃ តុលា

To Top