នៅព្រឹកថ្ងៃទី១៧ ខែកក្កដា យន្តហោះដឹកទំនិញ របស់ក្រុមហ៊ុនអាកាសចរណ៍ SF ពីរគ្រឿង និងយន្តហោះដឹកអ្នកដំណើរ China Southern មួយគ្រឿងបានចុះចត យ៉ាងរលូននៅ អាកាសយានដ្ឋាន Huahu ក្រុង Ezhou ប្រទេសចិន ។ នៅថ្ងៃដដែលនោះ អាកាសយានដ្ឋាន Huahu ក្រុង Ezhou ដែលជាអាកាសយានដ្ឋានឯកទេសផ្នែកដឹកទំនិញដំបូងបង្អស់នៅប្រទេសចិន និងតំបន់អាស៊ី បានដាក់ឱ្យដំណើរការជាផ្លូវការ ។
អាកាសយានដ្ឋាននេះនៅជាប់ទីតាំងមាសនៃផ្លូវទឹកតាមដងទន្លេ យ៉ង់សេ ដែលហ៊ុមព័ទ្ធដោយកំពង់ផែទឹកជ្រៅ ផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងល្បឿនលឿន ដែលមានមជ្ឈមណ្ឌលទីក្រុងថ្នាក់ខេត្តចំនួន ៣ ក្នុងរង្វង់ចម្ងាយ ២០ គីឡូម៉ែត្រនិងមានតំបន់អភិវឌ្ឍន៍ថ្នាក់ជាតិចំនួន ៧ ក្នុងរង្វង់ចម្ងាយ ១០០ គីឡូម៉ែត្រ ហើយមានចម្ងាយប្រមាណ ៨០ គីឡូម៉ែត្រ ពីកណ្តាលទីក្រុង Wuhan ដែលគ្របដណ្តប់ប្រជាជនរាប់ពាន់ លាននាក់ក្នុងតំបន់ ពោលគឺមានឧត្តមភាព អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ៕
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន