ព័ត៌មានអន្តរជាតិ

លោកXi Jinping ៖ ចំណង់ចំណូលចិត្ត ដ៏ធំបំផុតរបស់ខ្ញុំ គឺការអានសៀវភៅ

ពីភូមិ Liangjiahe ដល់វិមាន Zhongnanhai ពីការភ្ជួររាស់ នៅមូលដ្ឋានដល់ការ ដឹកនាំប្រទេសចិន ការអានសៀវភៅ តែងតែជា “ចំណូលចិត្តដ៏ធំបំផុត” របស់អគ្គលេខាធិការ លោក Xi Jinping ។ គាត់បានសិក្សាប្រទេសចិនបុរាណ និងសម័យទំនើប និងបរទេស ដែលប្រកបដោយបទពិសោធន៍ និងតម្រិះប្រាជ្ញា នៃការគ្រប់គ្រងប្រទេស ។ “ខ្ញុំមានចំណូលចិត្តច្រើន ចំណង់ចំណូលចិត្តធំបំផុតរបស់ខ្ញុំ គឺការអានសៀវភៅតែម្តង”។

ខ្ញុំមានចំណង់ចំណូលចិត្តជាច្រើន ចំណង់ចំណូលចិត្តដ៏ធំបំផុត គឺការអានសៀវភៅ ហើយការអានសៀវភៅបានក្លាយជាចំណែកមួយនៃជីវិតរបស់ខ្ញុំ។ “នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៣ នៅក្នុងបទសម្ភាសន៍រួមគ្នា ជាមួយប្រព័ន្ធផ្សព្វផ្សាយ របស់បណ្តាប្រទេសBRICS លោកXi Jinping បាននិយាយបែបនេះ ។ សៀវភៅអមនឹងការរីកចម្រើន របស់លោកXi Jinping។

នៅឆ្នាំ ១៩៦៩ ទើប តែចូលឆ្នាំថ្មី លោក Xi Jinping ដែលមានអាយុក្រោម ១៦ ឆ្នាំបានធ្វើដំណើរពីទីក្រុងប៉េកាំងទៅកាន់ក្រុម Liangjiahe នៃឃុំ Wen’anyi ស្រុក Yanchuan ខេត្ត Shaanxi បន្ទាប់ពីធ្វើដំណើរ តាមរថភ្លើង ឡានដឹកទំនិញ និងដោយថ្មើរជើង ។ ចំណាប់អារម្មណ៍ដំបូង របស់អ្នកភូមិចំពោះគាត់គឺ “យុវជនខ្ពស់ហើយ ស្គមម្នាក់នេះ មានហិបធ្ងន់ពីរ” ។ រហូតដល់ពួកគេបានស្គាល់លោក Xi Jinping ទើបពួកគេបានដឹងថា ហិបទាំងពីរនោះ ដាក់សៀវភៅ ពេញតែម្តង។

លោក Xi Jinping បានរំលឹកថា “នៅពេលនោះ ក្រៅពីធ្វើពលកម្ម មួយគឺទៅចុះសួរសុខទុក្ខមហាជន ហើយមួយទៀត គឺស្វែងរក និងអានសៀវភៅ នៅគ្រប់ទីកន្លែង” ។ អ្នកភូមិនឹកឃើញថា ៖ «មានសៀវភៅពេញគ្រែគាត់» និង «ពេលខ្លះគាត់ក៏កាន់សៀវភៅពេលហូបបាយ» បន្ទាប់ពីធ្វើការមួយថ្ងៃ គាត់នៅតែអានសៀវភៅក្រាស់ដូច ដុំឥដ្ឋដោយអុជចង្កៀងប្រេងកាត នៅពេលយប់។ លោក Xi Jinping ធ្លាប់បានរំលឹកថា នៅពេលនោះ លោកចូលចិត្តអានសៀវភៅ ហើយបានអុជចង្កៀងប្រេងកាត នៅពេលយប់ អានសៀវភៅរហូតដល់ពាក់ កណ្ដាលអាធ្រាត ៕
អត្ថបទវិទ្យុមិត្តភាព កម្ពុជាចិន

To Top