បរទេស៖ ប្រធានគោលនយោបាយការបរទេស របស់ប្លុកអឺរ៉ុប លោក Josep Borrell កាលពីថ្ងៃចន្ទម្សិលមិញ នៅក្នុងទីក្រុងប្រ៊ូសែល បានធ្វើការលើកឡើងថា ទណ្ឌកម្មទាំងឡាយ ដែលមានរូបភាព ប្រឆាំងទៅនឹង ប្រទេសរុស្ស៊ី ដោយអឺរ៉ុប គឺអាចបានត្រឹមធ្វើឲ្យប៉ះពាល់ ដល់សេដ្ឋកិច្ចរបស់រុស្ស៊ី ប៉ុណ្ណោះតែមិនអាចបញ្ឈប់ រុស្ស៊ី ពីការធ្វើសង្គ្រាមក្នុងប្រទេសអ៊ុយក្រេន បានឡើយ។
លោកថ្លែងបែបនេះនៅក្នុងឱកាស នៃការពិភាក្សាក្នុងការដាក់ទណ្ឌកម្ម ក្នុងការនាំចេញមាស ពីប្រទេសរុស្ស៊ី ហើយលោកបានបន្តថា៖ ទណ្ឌកម្មដោយអឺរ៉ុប នឹងមិនអាចបញ្ចប់សកម្មភាពយោធា របស់រុស្ស៊ី នៅក្នុងប្រទេស
អ៊ុយក្រែនឡើយ ប៉ុន្តែវាបានត្រឹមបង្កបញ្ហា ដល់សេដ្ឋកិច្ចរបស់រដ្ឋាភិបាល ក្រុងមូស្គូ ប៉ុណ្ណោះ។
លោក Borrell ក៏បានបានបង្ហាញដែរថា EU គ្រោងនឹងដាក់បម្រាមលើមាសរុស្ស៊ី នៅចុងសប្តាហ៍នេះ ក្នុងកញ្ចប់តូចនៃវិធានការដែលមានបំណង កែលម្អការអនុវត្តទណ្ឌកម្ម ដែលមានស្រាប់។ ទណ្ឌកម្មនេះនឹង
ប៉ះពាល់ដល់ ទាំងការនាំចូល ការទិញ ឬដឹកជញ្ជូនមាសដោយផ្ទាល់ ឬដោយប្រយោល ដែលជាការនាំចេញដ៏សំខាន់បំផុតរបស់រុស្ស៊ី បន្ទាប់ពីថាមពល៕
ប្រែសម្រួល៖ស៊ុនលី