ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាល អង់គ្លេស ឈ្នះការបោះឆ្នោត លើសេចក្ដីទុកចិត្ត ក្នុងសភា ដោយគេចផុត ពីការបោះឆ្នោតសកល

ឡុងដ៌ ៖ សមាជិកសភា នៅក្នុងសភា ដែលជាសភាជាន់ទាប នៃសភាអង់គ្លេសបានគាំទ្រ រដ្ឋាភិបាល របស់នាយករដ្ឋមន្រ្តីលោក បូរីស ចនសុន ដែលចេញពីតំណែង នៅក្នុងការបោះឆ្នោត លើសេចក្ដីទុកចិត្តមួយ កាលពីយប់ថ្ងៃចន្ទ ។

រដ្ឋាភិបាលរបស់លោក ចនសុន បានអំពាវនាវ ឱ្យមានការបោះឆ្នោតទំនុកចិត្តខ្លួនឯង ដើម្បីមើលឃើញការផ្លាស់ប្តូរ គូប្រជែងដោយគណបក្ស ការងារ ដែលជាគណបក្សប្រឆាំង ដ៏សំខាន់ ដែលអាចនាំឱ្យមាន ការបោះឆ្នោតសកល។

រដ្ឋាភិបាលបានឈ្នះការ បោះឆ្នោតដោយសំឡេង ៣៤៩ ទល់នឹង ២៣៨សំឡេង ដោយមានសមាជិកសភា គណបក្សអភិរក្ស បានប្រមូលផ្តុំគ្នានៅពីក្រោយ ឬផ្ដល់ការគាំទ្រ ដល់លោក ចនសុន ។

លោក Keir Starmer មេដឹកនាំគណបក្សការងារ បានជំរុញឱ្យសមាជិកសភា បោះឆ្នោតមិនទុកចិត្តលោក ចនសុន ដោយបន្ថែមថា “ចក្រភពអង់គ្លេស សមនឹងទទួលបានការចាប់ផ្តើមថ្មី ជាមួយបក្សការងារ ។

លោក Ian Blackford មេដឹកនាំគណបក្សជាតិ ស្កុតឡេន នៅក្នុងសភាបានឲ្យដឹង នៅក្នុងការជជែកដេញដោលគ្នាថា “ថ្ងៃនេះ ទីបំផុតយើងមានឱកាស ក្នុងការប្រកាសសាល ក្រមរបស់យើង លើនាយករដ្ឋមន្រ្តីដែលបរាជ័យ និងគណបក្សអភិរក្សមួយ ដែលកំពុងដួលរលំនៅ ចំពោះមុខយើង” ។

លោក ចនសុន បានលាលែង ពីតំណែងកាលពីដើមខែនេះ ក្នុង នាមជាមេដឹកនាំគណបក្ស ដែលជាតំណែង ដែលផ្តល់ឱ្យលោក នូវការងារជានាយករដ្ឋមន្ត្រី ផងដែរ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top