ព័ត៌មានអន្តរជាតិ

ចិន ស្តីបន្ទោសអាមេរិក ចំពោះជម្លោះនៅអ៊ុយក្រែន

បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើង ដោយស្តីបន្ទោសទៅលើសហរដ្ឋអាមេរិកថា គឺជាអ្នកដែលបានបង្កើតឡើង នូវវិបត្តិក្នុងប្រទេសអ៊ុយក្រែន ព្រមទាំងបន្តចាក់សាំងនៅក្នុងភ្លើងជម្លោះថែមទៀត។

លោកអ្នកនាំពាក្យ Zhao Lijian បានប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន គួរតែបញ្ឈប់ទៅនៃតួនាទី ដែលខ្លួនតែចាត់ទុកខ្លួនឯងថា ជាប៉ូលីសរបស់ពិភពលោកនោះ ទៅនិងចាប់ផ្តើមធ្វើការងារក្នុងការបង្កើត លក្ខខណ្ឌឲ្យមានការចរចាគ្នា ដោយសន្តិភាពជំនួសវិញ។

ការឆ្លើយតបរបស់លោក Zhao ធ្វើឡើងចំពោះការលើកឡើង ដោយអ្នកនាំពាក្យ របស់ក្រសួងការបរទេសអាមេរិក លោក Ned Price ដែលធ្លាប់បានគម្រាមកំហែងចិនថា នឹងទទួលបានលទ្ធផលធ្ងន់ធ្ងរជាមិនខាន ប្រសិនបើហ៊ានលូកដៃ
ក្នុងការជួយជ្រោមជ្រែងដោយរុស្សី ចំពោះមុខទណ្ឌកម្មពីលោកខាងលិច ទាំងដែលអាមេរិក មិនដែលមានភស្តុតាងច្បាស់លាស់ អំពីការអះអាងនេះផងនោះ៕ ប្រែសម្រួល៖ស៊ុនលី

To Top