ព័ត៌មានអន្តរជាតិ

រុស្ស៊ី ព្យាយាមផ្ដាច់ខ្លួន ពីប្រាក់ដុល្លារបន្ថែមទៀត ខណៈធ្វើជំនួញប្រេង ជាមួយឥណ្ឌា ដោយប្រើរូបិយប័ណ្ណក្នុងស្រុក របស់អេមីរ៉ាត

ម៉ូស្គូ៖ ប្រទេសរុស្ស៊ី កំពុងស្វែងរកការបញ្ចប់កិច្ចព្រមព្រៀងប្រេង ជាមួយអ្នកចម្រាញ់ប្រេងឥណ្ឌា ដោយប្រើរូបិយប័ណ្ណក្នុងស្រុក របស់អារ៉ាប់រួម ជាជាងគិតជាលុយដុល្លារ នេះបើយោងតាមរបាយការណ៍ របស់រ៉យទ័រ។

ច្បាប់ដែលទទួលដោយ Reuters បានបង្ហាញថាក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌា ត្រូវបានស្នើសុំឱ្យបង់ប្រាក់ សម្រាប់ការចែកចាយជាលុយ dirhams ទោះបីជាតួលេខនេះ ត្រូវបានគណនាជាលើកដំបូង ជាដុល្លារក៏ដោយ។ ការទូទាត់ជាលុយ dirhams ត្រូវបានធ្វើឡើងទៅកាន់ Gazprombank តាមរយៈធនាគារ Mashreq ដែលជាធនាគារ ដែលត្រូវគ្នារបស់ខ្លួននៅទីក្រុងឌូបៃ។

របាយការណ៍បានបន្ថែមថា យ៉ាងហោចណាស់មានក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាពីរ បានទូទាត់ប្រតិបត្តិការ មួយចំនួនដោយប្រើលុយ dirhams ហើយមានរឿងជាច្រើនទៀត ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ខណៈដែលក្រុមហ៊ុនពាណិជ្ជកម្ម ដែលប្រើប្រាស់ដោយ Rosneft ទើបតែចាប់ផ្តើមស្នើសុំការទូទាត់ជាលុយ dirhams ក្នុងខែនេះ។

ការផ្លាស់ប្តូរនេះបង្ហាញថា ទីក្រុងមូស្គូ កំពុងផ្ដាច់ខ្លួនពីប្រាក់ដុល្លារអាមេរិកកាន់តែខ្លាំងឡើង ជាមធ្យោបាយកាត់បន្ថយផលប៉ះពាល់ នៃទណ្ឌកម្មរបស់លោកខាងលិច។

ជាធម្មតា ប្រាក់ដុល្លារ គឺជារូបិយប័ណ្ណពាណិជ្ជកម្មអន្តរជាតិចម្បង ជាពិសេសសម្រាប់ទំនិញដូចជាប្រេង។ នេះក៏ផ្តល់លទ្ធភាព ដល់ឥទ្ធិពលផ្នែកនយោបាយ និងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ជាងប្រទេសដទៃទៀត ដូចដែលបានបង្ហាញ ដោយការដាក់ទណ្ឌកម្មថ្មីៗនេះ លើទីក្រុងម៉ូស្គូ ប៉ុន្តែប្រទេសរុស្ស៊ី កំពុងសម្លឹងរកមើល រូបិយប័ណ្ណជំនួសបច្ចុប្បន្ននេះ។

កាលពីដើមខែមីនា រុស្ស៊ី និងឥណ្ឌា បានពិភាក្សាគ្នា ដើម្បីស្តារឡើងវិញ នូវកិច្ចព្រមព្រៀងរូបិយប័ណ្ណ សម័យសង្រ្គាមត្រជាក់ ដើម្បីគេចពីការដាក់ទណ្ឌកម្មផងដែរ។ ច្បាប់កត់ត្រាប្រាក់រូពី-រូបល នឹងអនុញ្ញាតឱ្យប្រទេសនានា ធ្វើអាជីវកម្មដោយមិនប្រើប្រាស់ ប្រាក់ដុល្លារអាមេរិក៕ ប្រែសម្រួល ឈូក បូរ៉ា

To Top