តើអ្នកឈ្លានពាន ប៉ែកខាងលិច នឹងប្រព្រឹត្តអំពើហិង្សាដ៏ឃោរឃៅ យ៉ាងណាចំពោះជនស៊ីវិល ឥតទោសពៃរ៍?
ពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនវិទ្យុផ្សាយសំឡេង អង់គ្លេស BBC បានលាតត្រដាង អំពីសកម្មភាពអំពើហិង្សា របស់កងទ័ពអង់គ្លេស ប្រចាំនៅអាហ្វហ្កានីស្ថាន ឱ្យដឹងថា ក្រោមទិដ្ឋភាព “ប្រកួតសម្លាប់មនុស្ស” ដែលគួរឱ្យភ័យខ្លាច គឺការសម្លាប់រង្គាលដែលបាត់បង់សតិសម្បជញ្ញៈ គឺឈាមស្រស់និងឧក្រិដ្ឋកម្ម ដែលប្រឡាក់ក្នុងដៃទាំងពីរ និងជាការបិទបាំង និងរត់គេចខ្លួន ដែលគួរឱ្យអាម៉ាស់ ។
យោងតាមការស៊ើបអង្កេត របស់ BBC ចំពោះភស្តុតាងដូចជា របាយការណ៍របស់ភាគី យោធាអង់គ្លេស អ៊ីម៉ែល ឆ្លើយឆ្លងគ្នាទៅមកនិងរូបថតស្នាម គ្រាប់កាំភ្លើង នៅកន្លែងកើតហេតុជាដើម ឱ្យដឹងថា អតីតសមាជិកនៃSpecial Air Service(SAS)របស់អង់គ្លេសដែលបោះប្រចាំ នៅអាហ្វហ្កានីស្ថាន បានសម្លាប់ឈ្លើយសឹក និងប្រជាជនសាមញ្ញ ដែលគ្មានអាវុធជាច្រើនលើក សឹងតែប្រកួតប្រជែងថា “អ្នកណាបានសម្លាប់មនុស្សច្រើនជាង” ក្នុងនោះ មានកងទ័ពមួយប្រហែល បានសម្លាប់ដោយខុសច្បាប់ នូវមនុស្សចំនួន៥៤នាក់ ក្នុងអំឡុងពេលបោះប្រចាំតាមវេន រយៈពេល៦ខែ ។
បន្ទាប់ពីបទឧក្រិដ្ឋដ៏អាក្រក់ បានបែកធ្លាយ ក្រសួងការពារជាតិអង់គ្លេស មិនត្រឹមតែមិនសុំអភ័យទោស មិនដេញដោលរកការទទួលខុសត្រូវ ប៉ុណ្ណោះទេ បែរជាចង់រកគ្រប់មធ្យោបាយ ដើម្បីបិទបាំងការពិត ហើយរិះគន់ ការផ្សាយដំណឹងនៃ BBC ថា “ខ្លឹមសារបង្កប់ន័យមិនទទួលខុសត្រូវ និងមិនត្រឹមត្រូវ”ហើយ “ដាក់ទាហានជួរមុខក្នុងសភាពគ្រោះថ្នាក់” ។ ប៉ុន្តែ អ្នកជំនាញជាច្រើនសុទ្ធតែ យល់ឃើញបន្ទាប់ពីសិក្សា និងពិនិត្យចំពោះរូបថត នៅកន្លែងកើតហេតុថា ជនរងគ្រោះដែលត្រូវគ្រាប់កាំភ្លើងបាញ់ ត្រូវទាំងនោះភាគច្រើន នៅជិតនឹងផ្ទៃដី ដេកឬអង្គុយនៅលើដី តែមិនមែនជាឥរិយាបថ ប្រក្រតីនៅពេល “បាញ់គ្នា”នោះទេ ។ ដូច្នេះ គឺកើត “ការសម្លាប់មនុស្សបែប កាត់ទោសប្រហារជីវិត”នៅហ្នឹងកន្លែង ។
តាមការពិត ការសម្លាប់មនុស្ស ដោយផ្តេសផ្តាស មិនត្រឹមតែកងទ័ពអង់គ្លេសប៉ុណ្ណោះទេ ។ កាលពីខែធ្នូឆ្នាំ២០២០ ក្រសួងការពារជាតិអូស្ត្រាលី បានប្រកាសរបាយការណ៍ ស៊ើបអង្កេត ដោយឧទ្ទេសនាម យ៉ាងលម្អិតអំពីទង្វើប្រឆាំងមនុស្សជាតិ របស់ទាហានអូស្ត្រាលី ដែលសម្លាប់ប្រជាជនសាមញ្ញ នៅអាហ្វហ្កានីស្ថាន ។ រីឯសហរដ្ឋអាមេរិកវិញ បានសម្លាប់ប្រជាជនអាហ្វហ្កានីស្ថាន ចំនួន១សែន៧ម៉ឺន៤ពាន់នាក់ បន្ទាប់ពីបានឈ្លានពាន អាហ្វហ្កានីស្ថាន អស់រយៈពេល២០ឆ្នាំកន្លងមក ក្នុងនោះ បូករួមទាំងជនសាមញ្ញ៣ម៉ឺននាក់ ។
តាមស្ថិតិឱ្យដឹងថា ពីអ៊ីរ៉ាក់ ដល់អាហ្វហ្កានីស្ថាន ពីស៊ីរីដល់យេម៉ែន ក្នុងរយៈពេល២០ឆ្នាំកន្លងមក ការវាយប្រហារ តាមអាកាសជាង៩ម៉ឺនលើក ដែលបំផុសដោយកងទ័ពអាមេរិក បានបណ្តាលឱ្យជនសាមញ្ញ យ៉ាងហោចណាស់ ៤ម៉ឺន៨ពាន់នាក់ ស្លាប់បាត់បង់ជីវិត ។
អ្វីដែលកាន់តែអាក្រក់ជាងនេះគឺ បន្ទាប់ពីបទឧក្រិដ្ឋ ត្រូវបានបែកធ្លាយហើយ ប្រទេសលោកខាងលិចទាំងនេះ បានរកគ្រប់មធ្យោបាយ ដើម្បីច្រានចោលទំនួលខុសត្រូវ ។ បើមនុស្សបាត់បង់ទៅហើយ នោះនិយាយអំពីសិទ្ធិមនុស្ស វាមានប្រយោជន៍អីទៀត?
សហរដ្ឋអាមេរិក អង់គ្លេសនិងអូស្ត្រាលី ជាដើមតែងតែនិយាយបានតែមាត់ថា ការពារ “សិទ្ធិមនុស្ស” តើពួកគេអាចបកស្រាយអំពីឧក្រិដ្ឋកម្ម សម្លាប់ជនសាមញ្ញ ឥតទោស ពៃរ៍នៅបរទេសយ៉ាងដូចម្តេច?
គ្រាប់កាំភ្លើងដែលបាញ់ ទៅកាន់ប្រជាជនសាមញ្ញ គឺចេញមកពីកាំភ្លើង របស់ប្រទេសដែលតែងតែ ស្រែកអំពី “សិទ្ធិមនុស្ស”ទាំងនេះ នេះពិតជាគួរឱ្យអស់សំណើច!
សហរដ្ឋអាមេរិក អង់គ្លេសនិងអូស្ត្រាលី សុទ្ធតែជាប្រទេសហត្ថលេខីក្នុង «អនុសញ្ញាហ្សឺណែវ» ប៉ុន្តែបែរជាបំពានច្បាប់អន្តរជាតិ និងសតិសម្បជញ្ញៈមនុស្សជាតិ ម្តងហើយម្តងទៀត ពោលគឺក្លាយជាឃាតករ ដែលសម្លាប់ជនសាមញ្ញ ឥតទោសពៃរ៍ ។ អំពើហិង្សារបស់ពួកគេ គឺជាការប្រព្រឹត្តឧក្រិដ្ឋកម្ម ចំពោះមនុស្សជាតិទាំងមូល គួរតែទទួលការកាត់ក្តីដោយយុត្តិធម៌ ។
សហគមន៍អន្តរជាតិ ចាំបាច់ត្រូវដេញដោលទំនួលខុសត្រូវ ដល់ទីបំផុត ដើម្បីផ្តល់យុត្តិធម៌ជូន ដល់អាយុជីវិតដែលបាត់បង់ទាំងនោះ ។ សច្ចយុត្តិធម៌ប្រហែល នឹងមកយឺត ប៉ុន្តែមិនដែលខកខានជាដរាប!
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន