ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ជួបពិភាក្សាគ្នាជាមួយតួកគី ស្តីអំពីកិច្ចព្រមព្រៀងគ្នា បន្តការនាំចេញគ្រាប់ធញ្ញជាតិខ្មៅ របស់អ៊ុយក្រែន

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃ
អង្គារ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានជួបជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ក្នុងទីក្រុង តេហរ៉ង់ ដោយសង្កត់ធ្ងន់លើទំនាក់ទំនង កាន់តែជិតស្និតក្នុងការប្រឈមមុខនឹង សម្ពាធរបស់លោកខាងលិច ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ជាកន្លែងដែលកងកម្លាំងរុស្ស៊ី បានវាយប្រហារគោលដៅ កាន់តែច្រើននៅទូទាំងប្រទេស ។

នៅក្នុងអំឡុងពេលទស្សនកិច្ច នៅអ៊ីរ៉ង់របស់លោក ពូទីន ក៏បានជួបជាមួយប្រធានាធិបតីតួកគី Tayyip Erdogan ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀង ដែលនឹងបន្តការនាំចេញគ្រាប់ធញ្ញជាតិ សមុទ្រខ្មៅរបស់អ៊ុយក្រែន ដែលឥឡូវនេះត្រូវបានរារាំងដោយរុស្ស៊ី ។

លោក ពូទីន បានថ្លែងថា មិនមែនបញ្ហាទាំងអស់ត្រូវបាន ដោះស្រាយនៅឡើយទេលើការ ដឹកជញ្ជូនគ្រាប់ធញ្ញជាតិ “ប៉ុន្តែការពិតដែលថា មានសកម្មភាពល្អរួចទៅហើយ” ។

វាគឺជាជំនួបផ្ទាល់លើកដំបូង របស់លោកពូទីនជាមួយមេដឹកនាំ NATO ចាប់តាំងពីកងទ័ពរុស្ស៊ីបាន ឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ហើយជាសារចង្អុលបង្ហាញ ទៅកាន់លោកខាងលិចអំពីផែនការ របស់រុស្ស៊ីក្នុងការបង្កើតទំនាក់ទំនង យុទ្ធសាស្ត្រកាន់តែជិតស្និទ្ធជាមួយអ៊ីរ៉ង់ ចិន និងឥណ្ឌា ដើម្បីជួយទូទាត់ទណ្ឌកម្មរបស់ លោកខាងលិចដែល បានដាក់លើការឈ្លានពាន ។

អ្នកនាំពាក្យសន្តិសុខជាតិ របស់សេតវិមាន លោក John Kirby បានលើកឡើងថា ការធ្វើដំណើរនេះបង្ហាញពី ភាពឯកោនៃប្រទេសរុស្ស៊ី ។

លោក Kirby ក៏បានលើកឡើងថា សហរដ្ឋអាមេរិក កំពុងរៀបចំបង្ហាញកញ្ចប់សព្វាវុធ មួយផ្សេងទៀតសម្រាប់អ៊ុយក្រែន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top