ព័ត៌មានអន្តរជាតិ

រុស្ស៊ី សាកល្បងដោយជោគជ័យ នូវអាវុធឡាស៊ែថ្មី ដែលអាចបំបាំងផ្កាយរណប និងកំទេចយន្ដហោះដ្រូនក្នុងចម្ងាយ ៥គីឡូម៉ែត្រ

ម៉ូស្គូ៖ រុស្សី បានសាកល្បងដោយ ជោគជ័យនូវអាវុធឡាស៊ែរថ្មី ដែលមានសមត្ថភាពអាច បំបាំងផ្កាយផ្កាយរណប និងកំទេចយ្ដហោះដ្រូន នេះបើយោងតាមឧបនាយករដ្ឋមន្ត្រីរបស់ខ្លួន។

លោក Yury Borisov ដែលជាអ្នកទទួលបន្ទុក ផ្នែកអភិវឌ្ឍន៍យោធានៅក្នុង រដ្ឋាភិបាលរបស់លោក ពូទីន បានឲ្យដឹងថា ប្រព័ន្ធ Peresvet ត្រូវបានដាក់ពង្រាយរួចហើយ ហើយត្រូវបានសាកល្បងកាលពីថ្ងៃអង្គារ វាមានសមត្ថភាពកំទេច យន្តហោះដ្រូនក្នុងចម្ងាយ ៣ម៉ាយ ឬស្មើនឹង (៥ គីឡូម៉ែត្រ) ។

ប្រព័ន្ធ នេះ ត្រូវ បាន រុស្ស៊ី អះអាងថា មានសមត្ថភាពបិទបាំងពីភ្នែក ផ្កាយរណប បានចម្ងាយដល់ទៅ ៩៣២ម៉ាយ (១៥០០គីឡូម៉ែត្រ) ពីលើ ផែនដី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Military on the World។

សព្វាវុធជំនាន់ថ្មី កើតឡើងនៅពេលម៉ាស៊ីនសង្គ្រាម របស់លោក ពូទីន ផ្ទុះឡើងនៅ ក្នុងប្រទេសអ៊ុយក្រែន ជាមួយនឹងការប៉ាន់ប្រមាណ មួយចំនួនដែលថា ជនផ្តាច់ការបានបាត់បង់ ទាហានរុស្ស៊ីដល់ទៅមួយភាគបី គិតចាប់តាំងពីការ ឈ្លានពាន នៅថ្ងៃទី២៤ ខែកុម្ភៈ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top