ព័ត៌មានអន្តរជាតិ

មន្រ្តីជាន់ខ្ពស់អ៊ុយក្រែន៣នាក់ ត្រូវបានសម្លាប់ដោយសារ មីស៊ីលរបស់រុស្ស៊ី នៅទីក្រុង Vinnitsa

បរទេស៖ យោងតាមរបាយការណ៍ ក្នុងស្រុកបានឱ្យដឹងថា មន្ត្រីអ៊ុយក្រែន៣នាក់ រួមទាំងថ្នាក់វរសេនីយ៍ ២នាក់ផងដែរ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងការវាយប្រហារ កាលពីសប្តាហ៍មុនរបស់រុស្ស៊ីលើទីក្រុង Vinnitsa ភាគខាងលិចអ៊ុយក្រែនកាលពីថ្ងៃទី១៤ ខែកក្កដា។ ទីក្រុងមូស្គូនិយាយថា ខ្លួនបានកំណត់គោលដៅលើអគារ ដែលប្រើសម្រាប់គោលបំណងយោធា ប៉ុន្តែត្រូវបានច្រានចោលដោយទីក្រុងគៀវ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា បណ្ឌិតសភាយោធា Minsk Suvorov ក្នុងប្រទេសបេឡារុស បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា អតីតសិស្សទាហានម្នាក់គឺវរសេនីយ៍ឯក Oleg Makarchuk របស់ប្រទេសអ៊ុយក្រែន ត្រូវបានសម្លាប់នៅក្នុង ការវាយប្រហាររបស់រុស្ស៊ី។ យោងតាមបណ្ឌិតសភាលោក Makarchuk ពីមុនបានបម្រើការជាប្រធានផ្នែកជួសជុល និងដឹកជញ្ជូននៅក្នុង កងទ័ពអាកាសអ៊ុយក្រែន។

កាលពីខែមេសា លោក Makarchuk ត្រូវបានប្រគល់រង្វាន់ដោយប្រធានាធិបតី Vladimir Zelensky សម្រាប់ “ការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីនៃអ៊ុយក្រែន” ។

ការស្លាប់របស់មន្ត្រីយោធាម្នាក់ទៀតគឺលោក Konstantin Puzyrenko ត្រូវបានរាយការណ៍ដោយអាជ្ញាធរ ក្នុងតំបន់នៅក្នុងទីក្រុង Berdichev ក្នុងតំបន់ Zhitomir ភាគខាងលិចនៃប្រទេសអ៊ុយក្រែន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top