រ៉ាម៉ាឡា ៖ ដំណើរទស្សនកិច្ច របស់ប្រធានាធិបតី ប៉ាឡេស្ទីន Mahmoud Abbas កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យអ៊ីស្រាអែល បញ្ឈប់សកម្មភាពឯកតោភាគី ដែលធ្វើឱ្យខូចដល់ ដំណោះស្រាយរដ្ឋទាំងពីរ ។
លោក Abbas បានប្រាប់អ្នកកាសែត បន្ទាប់ពីបានជួបសមភាគីរ៉ូម៉ានី គឺលោក Klaus Iohannis ថា “ស្ថានភាពបច្ចុប្បន្នមិន អាចបន្តបាននោះទេ” ។ លោកថា “យើងបន្តផ្តួចផ្តើមទំនាក់ទំនង ដើម្បីប្រមូលការគាំទ្រ ពីអន្តរជាតិ ក្នុងគោលបំណងបង្កើត គំនិតផ្តួចផ្តើម ប្រយិជន៍ការពារ កុំឱ្យស្ថានការណ៍កាន់តែ អាក្រក់ឡើង មុនពេលវាយឺតពេល” ។
យោងតាមការលើកឡើង របស់លោក ការដួលរលំនៃដំណោះស្រាយរដ្ឋ ពីរដោយផ្អែកលើភាព ស្របច្បាប់អន្តរជាតិ នឹងនាំឱ្យមានស្ថានភាពលំបាក និងស្មុគស្មាញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
លោកបានបន្ដថា “យើងត្រៀមខ្លួន រួចជាស្រេចដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹង ប្រែងសន្តិភាព ឬគំនិតផ្តួចផ្តើមណាមួយ ដោយផ្អែកលើភាពស្របច្បាប់ អន្តរជាតិ ដែលនាំទៅដល់ការបង្កើតសន្តិភាព សន្តិសុខ និងស្ថិរភាព សម្រាប់ទាំងអស់គ្នា នៅក្នុងតំបន់”។
ប្រធានាធិបតីរ៉ូម៉ានី បានលើកឡើងថា ការសម្រេច បានសន្តិភាពនៅមជ្ឈិមបូព៌ា នៅតែជាអាទិភាព ក្នុងរបៀបវារៈគោលនយោបាយ ការបរទេសរបស់ប្រទេសលោក ។
លោកបានបន្ដថា ជាងពេលណាៗទាំងអស់ បញ្ហាប្រឈមសន្តិសុខក្នុងតំបន់ និងសកលលោក នាពេលបច្ចុប្បន្ននេះ បង្ហាញពីតម្រូវការសម្រាប់តុល្យភាព ការសម្របសម្រួល និងការដឹកនាំប្រកបដោយ ចក្ខុវិស័យក្នុងការដោះស្រាយជម្លោះ និងភាពខុសគ្នាក្នុងតំបន់៕
ប្រែសម្រួល ឈូក បូរ៉ា