បរទេស៖ អគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសអាមេរិក កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការអំពាវនាវស្នើសុំឲ្យគ្រប់ភាគី
នៅក្នុងបញ្ហាជម្លោះអ៊ុយក្រែន ត្រូវតែត្រឡប់មកអង្គុយជុំគ្នាស្ងប់ចិត្តឡើង និងបន្តធ្វើការពិភាក្សាគ្នាឡើងវិញ។
លោក Qin Gang បានថ្លែងបែបនេះថា៖ ចិនសុំអំពាវនាវឲ្យមានបទឈប់បាញ់គ្នាភ្លាមៗ នៅក្នុងប្រទេសអ៊ុយក្រែន
ហើយព្រមទាំងការវិលត្រឡប់មក រកតុចរចាផងដែររវាងគ្រប់ ភាគីទាំងអស់ដែលពាក់ព័ន្ធ។
សេចក្តីថ្លែងការណ៍របស់លោក Gang ដែលនៅក្នុងរដ្ឋ Colorado ដោយក្នុងនោះលោកបានបន្តទៀតថា ជម្លោះដែលកំពុង
បន្តកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន គឺកំពុងតែបន្តប៉ះពាល់កាន់តែធំ និងបង្កើនចំនួនវិបត្តិកាន់តែច្រើនមុខឡើង រួមទាំងសេដ្ឋកិច្ច
ជាសកលនិងធ្វើអន្តោប្រវេសវិបត្តិថាមពល និងព្រមទាំងវិបត្តិស្បៀងអាហារទៀតផង ៕
ប្រែសម្រួល៖ ស៊ុន លី