ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិន ឆ្លើយតបនឹងរបាយការណ៍ ប្រចាំឆ្នាំរបស់អាមេរិក ស្តីពីការជួញដូរមនុស្ស របស់សហរដ្ឋអាមេរិកថា សហរដ្ឋអាមេរិក គឺជាប្រទេសជួញ ដូរមនុស្សធំទី១ នៅលើពិភពលោក

លោក Wang Wenbin អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានថ្លែង កាលពីថ្ងៃទី ២០ ខែកក្កដាថា មួយឆ្នាំ ទៅមួយឆ្នាំទៀត សហរដ្ឋអាមេរិក មិនអើពើនឹងការពិត ដោយប្រឌិតម្តង ហើយម្តងទៀត “របាយការណ៍” មិនពិតស្តីពីបញ្ហាជួញ ដូរមនុស្ស ដើម្បីបញ្ឆោតពិភពលោក។ តាមពិត សហរដ្ឋអាមេរិកវិញទេ ដែលជាប្រទេសជួញដូរ មនុស្សធំទី១ នៅលើពិភពលោក ។

តាមការផ្សាយដំណឹងឱ្យដឹងថា កាលពីថ្ងៃទី ១៩ ខែកក្កដា តាមម៉ោងក្នុងតំបន់ ក្រសួងការបរទេសអាមេរិក បានចេញ ផ្សាយរបាយការណ៍ ស្តីពីការជួញដូរមនុស្ស ប្រចាំឆ្នាំ ដោយបានបន្តដាក់ប្រទេសចិន ក្នុងបញ្ជីឈ្មោះប្រទេស និងតំបន់ប្រភេទទីបី ដែលមានភាព អាក្រក់បំផុត ព្រមនិងបានវាយប្រហារ និងលាបពណ៌ប្រទេសចិន តាមរយៈបញ្ហាដូចជា “ការបង្ខិតបង្ខំឱ្យធ្វើពលកម្ម” នៅក្នុងភូមិភាគស្វយ័ត Xinjiang ជាដើម។

នៅពេលឆ្លើយសំណួរពាក់ព័ន្ធ លោក Wang Wenbin បានលើកឡើងថា យោងតាមការប៉ាន់ប្រមាណរបស់ក្រសួង ការបរទេសអាមេរិក ជារៀងរាល់ឆ្នាំ មានមនុស្សចំនួន ១០ ម៉ឺននាក់ត្រូវបានជួញដូរពីបរទេស ទៅកាន់សហរដ្ឋអាមេរិក សម្រាប់ធ្វើពលកម្មក្រោមការបង្ខិតបង្ខំ ។ ប្រទេសចិនដាស់តឿន ឱ្យភាគីសហរដ្ឋអាមេរិក ផ្តោតការយកចិត្តទុក ដាក់លើបញ្ហាសិទ្ធិមនុស្ស ដោយប្រតិបត្តិការជាក់ស្តែង ដើម្បីប្រយុទ្ធប្រឆាំង បទឧក្រិដ្ឋសិទ្ធិមនុស្ស ដូចជាការជួញដូរមនុស្ស និង ការបង្ខំឱ្យធ្វើពលកម្ម ជាដើមនៅក្នុងប្រទេសខ្លួន ព្រមនិងពិនិត្យមើលខ្លួនឯង តាម”ស្តង់ដាខ្ពស់បំផុត” ដែលខ្លួនតែងអួតអាងនោះ ហើយឈប់មួលបង្កាច់ និងលាបពណ៌ប្រទេសផ្សេងទៀត ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top